តាមរបាយការណ៍ OnLeaks និង Voice បានធ្វើការចុះផ្សាយនូវការបង្ហាញចេញដំបូងនៃទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OnePlus គឺ OnePlus 9 Pro ហើយការរចនារបស់វាហាក់ដូចជារក្សាផ្ទៃអេក្រង់កោងដូចទៅនឹងស៊េរី 8 Pro ពីមុនដែរ ។ ហើយអេក្រង់របស់ 8 Pro តូចជាងដែលមានទំហំ ៦.៥៥អ៊ីញ ដូច្នេះទូរស័ព្ទ OnePlus 9 Proប្រហែលជាងាយស្រួលប្រើជាងមុនដែលវាមានទំហំអេក្រង់ ៦,៧ អ៊ីញ។ចំពោះកាមេរ៉ាក្រោយរបស់ 9 Pro មានពាក្យចរចាមអារាមលើកឡើងថាវាដូចទៅនឹង Galaxy Note 20 នឹងមានកាមេរ៉ាចំនួនបួនគ្រាប់។ក្រុមហ៊ុន OnePlus នឹងប្រើប្រាស់បន្ទះឈីប Snapdragon 800 ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ដើម្បីបំពាក់លើស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួន។ ហើយក្រុមហ៊ុន OnePlus គ្រោងនឹងចេញស្មាតហ្វូន 9 Pro ថ្មីរបស់ខ្លួននេះនៅក្នុងខែមីនាខាងមុខនេះ។ ប៉ុន្តែតាមរបាយនេះនៅមិនទាន់ច្បាស់នៅឡើយទេព្រោះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះក្រុមហ៊ុនអាចនឹងធ្វើការផ្លាស់ប្តូរការរចនារបស់ខ្លួនទាន់ពេលវេលាដែលបានកំណត់ថានឹងចេញផ្សាយនៅខែមីនានោះ ហើយដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ធ្វើអោយក្រុមហ៊ុនមានភាពស្មុគស្មាញមួយចំនួនផងដែរ។
ប្រភព៖ theguardian
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia