Samsung បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតស្តីអំពីបន្ទះអេឡិចត្រូនិចប្រភេទOLED ជំនាន់ថ្មីដែលមានថាមពលខ្លំាង ដោយបច្ចុប្បន្ននេះកំពុងត្រូវបានបំពាក់នៅGalaxy S21 Ultra ។ វាមិនត្រឹមតែមានប្រសិទ្ធភាពននោះទេ, តែវាក៏បានផ្តល់នូវពន្លឺភ្លឺជាងនេះផងដែរ។

OLED កំពុងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គីសនីរហូតដល់ ១៦ភាគរយ ខណៈដែលវាអាចបង្កើនពន្លឺអោយខ្លំាង។ យោងតាមលទ្ធផលដែលទទួលបានពីការធ្វើតេស្តិ៍ Galaxy S21 Ultra របស់យើងអោយដឹងថា display នេះពិតជាអាចទទួលបានពន្លឺភ្លឺជាងពេលណាៗទំាងអស់ ចំពោះដំណើរការថ្មហាក់ដូចដែលបានបញ្ជាក់ពីការអះអាងរបស់ Samsung ដែលថា បន្ទះនេះមាប្រសិទ្ធភាន ពជាងមុនពិតមែន។ យើងទាំងអស់គ្នាដឹងហើយថាអេឡិចត្រូនិចប្រើឡជីវឧស្ម័នសរីរាង្គ(organic light-emitting diodes ) ដែលក្រុមហ៊ុនសាមសុងព្យាយាមបង្កើតនោះ អាចធ្វើអោយសម្ភារៈ(material) បង្កើនល្បឿនចលនារបស់អេឡិចត្រុងអោយលោតឡើង ដោយបន្ថែមនូវពន្លឺអោយភ្លឺ និងច្បាស់។

វាច្បាស់ណាស់ថា Samsung នឹងផលិត OLEDs ជំនាន់ថ្មីនេះសម្រាប់ក្រុមហ៊ុនផលិតផ្សេងទៀតផងដែរ។ ប៉ុន្តែវាមិនច្បាស់ទេថាបច្ចេកវិទ្យាថ្មីនេះនឹងវាយលុកទីផ្សារនៅក្នុងផលិតផល ដែលបានត្រៀមរួចជាស្រេចសម្រាប់អតិថិជនឬយ៉ាងណា។ សម្រាប់ពេលនេះមធ្យោបាយតែមួយគត់ដើម្បីទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនេះ គឺអតិថិជនអាចទិញប្រើស្មាតហ្វូនGalaxy S21 Ultra ។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube