កាលពីម្សិលមិញនេះក្រុមហ៊ុន Microsoft បានបញ្ចេញនូវកម្មវិធី Office all-in-one សម្រាប់ iPads ដោយនាំមកនូវវិធីសាស្រ្តថ្មីមួយសម្រាប់ប្រើប្រាស់Office នៅលើទូរស័ព្ទដៃ ទាំងនៅលើ iOS និង Android ព្រមទំាងiPadOS ។ កម្មវិធីនេះនឹងរួមបញ្ចូលគ្នានូវកម្មវិធី Word, Excel, PowerPoint និងលក្ខណៈពិសេសជាក់លាក់មួយចំនួន រួមមានឧបករណ៍គ្រប់គ្រងឯកសារ PDF(management tools) និងកម្មវិធីរុករកឯកសារ(file browser)។

កាលពីមួយឆ្នាំមុន ក្រុមហ៊ុន Microsoft បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពនេះទៅទូរស័ព្ទ iPhones និងទូរស័ព្ទ Android ហើយការអាប់ដេតនេះក៏បានលេចចេញនៅលើថេប្លេត Android មួយចំនួនផងដែរ។ កម្មវិធីទូរស័ព្ទiPhone ពីមុន វាដំណើរការលើiPad ប៉ុន្តែមានតែនៅក្នុងរបៀបជាwindowed mode តែប៉ុណ្ណោះ។ កំណែថ្មីនេះនឹងគាំទ្រទំាំងស្រុងមុខងារចម្រុះរបស់ iPad ជាច្រើន។
អ្នកប្រើប្រាស់នៅតែអាចទាញយកកម្មវិធី Word, Excel, ឬ PowerPoint នីមួយៗនៅក្នុង App Store របស់ iPad បាន។ ក្រៅពីនេះ កម្មវីធីថ្មីរបស់Microsoftនេះនឹងធ្វើអោយការអោយប្រើប្រាស់អាចផ្ទេរឯកសាររវាងឧបករណ៍មួយទៅកាន់ឧបករណ៍មួយបានយ៉ាងរហ័ស មិនថាបំលែងរូបភាពទៅជាអត្ថបទ, scan PDFs ឬផ្លាស់ប្តូរword ទៅជាPDF ឬ scan QR codesជាដើម។
បន្ថែមពីនេះ អ្នកប្រើក៏អាចចូលប្រើឯកសារដែលបានផ្ទុកនៅលើiPad ដោយផ្ទាល់ ឬទាញយកពីCloud តាមរយៈ OneDrive ឬនៅក្នុង iCloud ។ កម្មវិធីនេះអាចទាញយកបាននៅថ្ងៃនេះនៅក្នុង App Store ដោយឥតគិតថ្លៃ ប៉ុន្តែវាតម្រូវឱ្យអ្នកប្រើប្រាសទិញMicrosoft 365 ជាមុន ដើម្បីអាចចូលប្រើរាល់មុខងារទាំងអស់នោះ។
Source: arstechnica.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube