ក្រោមការដឹកនាំរបស់អង្គការ OECD (អង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច) កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងប្រទេសចំនួន ១៣៦ ដើម្បីយកពន្ធ១៥ ភាគរយនៅទូរទំាងពិភពលោក។ យោងតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនបច្ចេកវិទ្យានឹងលែងមានលទ្ធភាពទៅប្រទេសដែលមានពន្ធទាប ដើម្បីគេចចេញពីការបង់ពន្ធទៀតហើយ។ កិច្ចព្រមព្រៀងជាអន្តរជាតិនេះ ត្រូវបានគេនិយាយថាជាកំណែទម្រង់ធំបំផុតដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាដែលចង់កាត់បន្ថយបន្ទុកពន្ធរបស់ពួកគេមិនអាចផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅប្រទេសអភិវឌ្ឍន៍ឬប្រទេសកំពុងអភិវឌ្ឍន៍បានទៀតទេ។ វាក៏រួមបញ្ចូលច្បាប់ថ្មីដែលនឹងបង្ខំឱ្យក្រុមហ៊ុនពហុជាតិប្រកាសប្រាក់ចំណេញនិងបង់ពន្ធបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ សម្រាប់រយៈពេល ២ ឆ្នាំខាងមុខនេះ ពន្ធបន្ថែមនឹងមិនត្រូវបានដាក់លើក្រុមហ៊ុនដូចជាFacebook, Google, និងAmazonទេ។

ក្រុមហ៊ុនបច្ចេកវិទ្យានិងវិនិយោគិនជាច្រើនដែលទទួលបានអត្ថប្រយោជន៍ពីការបង់ពន្ធទាបនៅបរទេស បានព្យាយាមលុបចោលកិច្ចព្រមព្រៀងនេះ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនក៏បានយល់ថាកិច្ចព្រមព្រៀងនេះនឹងមិនអាចលុបចោលបាននោះទេ នេះក៏ដោយសារតែការកំណត់របស់បណ្តាប្រទេស G20 និងអង្គការ OECD។ អង្គការOECD​​ក៏បានដាក់សម្ពាធលើប្រទេសមួយចំនួនដោយតម្រូវអោយប្រទេសទំាងនោះបន្ថែមបន្ទុកពន្ធទៅក្រុមហ៊ុមបច្ចេកវិទ្យាទំាងនោះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports