Facebook កំពុងតែបន្តបង្កើតសេវាកម្មថ្មីមួយទៀតរបស់ខ្លួន ដើម្បីអោយអ្នកប្រើមានភាពកាន់តែជិតស្និទ្ធជាងមុន។ ដោយឥឡូវនេះក្រុមហ៊ុនបានដាក់ឱ្យដំណើរការកម្មវិធីផ្ញើសារនៅលើអូហ្គូស (Messenger on Oculus) ។ អ្នកប្រើប្រាស់ដែលបានចូលទៅកាន់កម្មវិធីQuest ឬ Quest 2 តាមយៈគណនីហ្វេសប៊ុករបស់ពួកគេ នឹងអាចជជែកជាមួយមិត្តហ្វេសប៊ុករបស់ពួកគេ ទោះបីជាគេពាក់កាសក៏ដោយ។

ម្យា៉ងទៀត អ្នកប្រើអាចវាយបញ្ចូលសារ ផ្ញើឃ្លាដែលបានសរសេរទុកជាមុន(pre-written phrases)ឬប្រើមុខងារសំលេងសម្រាប់សរសេរ (Voice-to-text feature) ដើម្បីជជែកគ្នា ហើយពួកគេក៏មានជំរើសក្នុងការចាប់ផ្តើមកម្មវិធីOculus Party ពីកម្មវិធីផ្ញើសារ។ ដូច្នេះអ្នកនិងមិត្តរបស់អ្នកអាចចូលលេងវីដេអូហ្គេមតែមួយបានផងដែរ ដោយគ្មានការរំខាន។

យោងតាមប្លក់ Oculus បានអោយដឹងថា ការជជែកជាមួយមិត្តភ័ក្ត្រ Messenger (chatting with Messenger friends )តាមរយៈកាស(Headset)របស់អ្នក នឹងមិនប៉ះពាល់ដល់ការកំណត់ភាពឯកជនOculus របស់អ្នកប្រើទេ។ អ្នកប្រើនៅតែអាចប្រើ Oculus Chats ដើម្បីផ្ញើសារទៅកាន់មិត្តភក្តិជាមួយឈ្មោះកម្មវិធី Oculus របស់អ្នកផងដែរ។ ក៏ប៉ុន្តែនាពេលអនាគត Oculus ទំាំងអស់នឹងត្រូវប្រើគណនីហ្វេសប៊ុកវិញផងដែរ។

គួរំលឹកជូនថា Oculus គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនFacebook Technologies, LLC, ដែលត្រូវបានគេស្គាល់ថាជា Oculus VR, LLC ដោយក្រុមហ៊ុននេះមានជំនាញខាងផលិតនូវកាសសិប្បនិម្មិត(virtual reality headsets) រួមមានខ្សែ Oculus Rift និង Oculus Quest ផងដែរ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube