GeForce Now ដែលជាសេវាកម្មហ្គេមតាមអ៊ិនធីណិត (cloud gaming service) របស់ Nvidia ត្រូវបានគេធ្វើបច្ចុប្បន្នភាព ដើម្បីអោយេវាអាចដំណើរជាមួយនឹង Apple Silicon Macs ដែលនេះនឹងអនុញ្ញាតឱ្យអ្នកលេងហ្គេមទាំងម៉ូឌែលដែលមានមូលដ្ឋានលើ Intel និង M1 អាចប្រើប្រាស់សម្រាប់សេវាកម្មស្ទ្រីមហ្គេម (game-streaming) ។

GeForce Now ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់Mac និងMacBook លេងហ្គេមដែលបង្កើតឡើងសម្រាប់Windows ដោយមិនតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពhardware ឬប្រើ Boot Camp សម្រាប់ការបង្ហាញហ្គេមលើcloud servers និងចាក់វីដេអូដោយផ្ទាល់ទៅកុំព្យូទ័ររបស់អ្នកប្រើឡើយ។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ក្រុមហ៊ុនNvidia បានបង្កើននូវការគាំទ្រដល់Macs ជំនាន់ចុងក្រោយបំផុតរបស់Apple។
ការផ្សាយនូវកំណត់ត្រាសម្រាប់ GeForce Now 2.0.27 រួមបញ្ចូលទាំងការផ្លាស់ប្តូរការគាំទ្រមួយចំនួន បន្ថែមការគាំទ្របែតាសម្រាប់Google Chrome គឺធ្វើឡើងដើម្បីអាចអោយកម្មវិធីហ្គេមដំណើរការបានពីគណនីអ្នកប្រើដោយផ្ទាល់ ដោយមិនចាំបាច់ដំឡើងកម្មវិធីណាមួយផ្សេងទៀតឡើយ។ ម្យ៉ាងទៀត នៅក្នុងការធ្វើបច្ចុប្បន្នភាពនេះ Nvidiaបានពង្រីកការគាំទ្រ ដើម្បីធ្វើឱ្យClient ដំណើរការនៅលើម៉ាស៊ីន Macs ជាមួយ Apple Silicon ដោយប្រើប្រព័ន្ធ M1 នៅលើបន្ទះឈីបផងដែរ។

នេះមានន័យថាអ្នកប្រើប្រាស់ដែលមានMac mini ថ្មី១៣ អ៊ីញ, MacBook Pro ឬ MacBook Air ដែលមានបន្ទះឈីប M1, អាចតំឡើងនិងដំណើរការclient តាមរបៀបដូចគ្នានឹងអ្នកប្រើ Intel Mac, ដោយមិនចាំបាច់ប្រើ Browser ។ ក្រោមការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះ វាអាចដំណើរការជាមួយកម្មវិធីដើមApple Silicon ផងដែរ។
Source: appleinsider.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube