ទូរទស្សន៍NVIDIA Shield ឥឡូវនេះគាំទ្រឧបករណ៍ហេ្គម PS5 និង Xbox Series X / S
NVIDIA's Shield TV ឥឡូវនេះអាចផ្គូរផ្គង និងដំណើរការជាមួយនឹងឧបករណ៍លេងវីដេអូហ្គេមXbox Series X និង S ក៏ដូចជាឧបករណ៍ហ្គេមរបស់PlayStation 5 ។

Written by Heaur

01/22/2021

NVIDIA’s Shield TV ដែលជាប្រអប់កំណត់ (set-top box)ដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុន ឥឡូវនេះអាចផ្គូរផ្គង និងដំណើរការជាមួយនឹងឧបករណ៍លេងវីដេអូហ្គេមXbox Series X និង S ក៏ដូចជាឧបករណ៍ហ្គេមរបស់PlayStation 5 ។ មុខងារពិសេសដែលគេរង់ចាំជាយូរណាស់មកហើយ វាបានមកដល់ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មីលើSoftware Shield 8.2.2 ដែលរួមបញ្ចូលទាំងការគាំទ្រសម្រាប់ប្រព័ន្ធស្វ័យប្រវត្តិControl 4 home, កម្មវិធីDiscovery+ ហើយនឹងកម្មវិធីស្ទីម (streaming apps+) របស់Noggin។ 

វាជារឿងគួរឱ្យភ្ញាក់ផ្អើល ដែលក្រុមហ៊ុនNVIDIA ត្រូវការពេលដ៏យូរណាស់ ដើម្បីឱ្យលក្ខណៈពិសេសទំាំងនេះអាចដំណើរជាមួយនឹងឧកបរណ៍gamepadsបាន។ បន្ថែមវាក៏អាចធ្វើការភ្ជាប់ជាមួយកុំព្យូទ័រ(PC pairing)ផងដែរ។ ប៉ុន្តែវាជាដំណឹងល្អសម្រាប់អ្នកដែលមានប្រព័ន្ធជំនាន់ថ្មីមួយ ហើយក៏ចង់ចូលរួមនៅក្នុងសេវាកម្មផ្សាយផ្ទាល់ GeForce Now របស់ NVIDIA។ អ្នកអាចមានសំណាងល្អជាងមុនក្នុងការលេង Cyberpunk 2077 តាមរយៈcloud streaming​ នៅលើទូរទស្សន៍Shield តាមរយៈឧបករណ៍consoleហ្គេមជាច្រើន។ ក្រុមហ៊ុនNVIDIA បាននិយាយថា ការធ្វើបច្ចុប្បន្នភាពShieldក៏បន្ថែម ពង្រឹងនូវសុវត្ថិភាពសម្រាប់ប្រព័ន្ធប្រតិបត្តិការ ក៏ដូចជាការគាំទ្រកម្រិតសំឡេង IR ល្អប្រសើរជាងមុនផងដែរ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …