Nubia Red Magic 7 Pro ចេញលក់ផ្លូវការលើទីផ្សារអន្តរជាតិ
Nubia Red Magic 7 Pro បានដាក់លក់នៅក្នុងប្រទេសចិនកាលពីខែកុម្ភៈកន្លងទៅ។ ឥឡូវនេះអ្នកអាចរកទិញបាននៅលើទីផ្សារពិភពលោកហើយជាមួយតំលៃ $799 សម្រាប់ទំហំផ្ទុក 256GB និង $899 សម្រាប់ទំហំផ្ទុក 512GB។

Written by Vichea

05/02/2022

Nubia Red Magic 7 Pro បានដាក់លក់នៅក្នុងប្រទេសចិនកាលពីខែកុម្ភៈកន្លងទៅ តែឥឡូវនេះអ្នកអាចរកទិញបាននៅលើទីផ្សារពិភពលោកហើយ។ ម៉ូដែលអន្តរជាតិមាន RAM 16GB និងមានជម្រើសពីរពណ៌គឺ Obsidian និង Supernova ។ ទូរស័ព្ទនេះ​មក​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 256GB និង​មួយ​ទៀត​ 512GB ដែលមានតម្លៃ $799/£679/€799 និង $899/£759/€899។

Red Magic 7 Pro ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 1 SoC និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយស្បែក RedMagic OS 5.0 ចេញពីប្រអប់។ វាក៏បានភ្ជាប់មកជាមួយនូវបន្ទះឈីបសម្រាប់លេងហ្គេមពិសេសមួយ ដែលមានឈ្មោះថា Red Core 1 ដើម្បីគ្រប់គ្រងសំឡេង ពន្លឺ RGB និងកម្រិតរំ​ញ័រ ដែលជួយឱ្យ Qualcomm Silicon ផ្តោតលើកិច្ចការសំខាន់ៗបន្ថែមទៀត។

ស្មាតហ្វូនលេងហ្គេមនេះត្រូវបានបង្កើតឡើងជាមួយអេក្រង់ទំហំ 6.8 អ៊ីងប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ FullHD+ ជាមួយនឹង Refresh Rate 120Hz និងកម្រិតសម្គាល់ការប៉ះរហូតដល់ 960Hz ។ ទូរស័ព្ទនេះត្រូវបានក្រាលកញ្ចក់ការពារ Gorilla Glass 5 សម្រាប់ប្រព័ន្ធសុវត្តិភាពទូរស័ព្ទនេះបំពាក់ឧបករណ៍ស្កេនស្នាមម្រាមដៃនៅក្រោមអេក្រង់។ វាត្រូវបានលុបបំបាត់កាមេរ៉ាប្រភេទ Notch ឬកាមេរ៉ាទំលុះអេក្រង់ចេញដោយជំនួសមកវិញនូវកាមេរ៉ា Selfie ក្រោមអេក្រង់ទំហំ 16MP ដែលផ្តល់នូវបទពិសោធន៍ថ្មីនៃការមើលអេក្រង់ដោយមិនមានអ្វីបាង។

ផ្នែកខាងក្រោយវាមានកាមេរ៉ាគោលទំហំ 64MP ស្ថិតនៅចំកណ្តាល ហើយភ្ជាប់មកជាមួយកាមេរ៉ា 8MP ប្រភេទ ultrawide និង កាមេរ៉ាមួយទៀតទំហំ 2MP ប្រភេទ macro។ បូករួមនឹងការបញ្ចូលថាមពលថ្មទំហំ 5,000 mAh ជាមួយការសាកថ្មតាមរយៈរន្ធ USB-C អាចធ្វើឲ្យទូរស័ព្ទនេះត្រូវចិត្តអ្នកលេងហ្គេមជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយគួរឲ្យសោកស្ដាយនោះគឺទូរស័ព្ទនេះមិនដូចកំណែចិនដែលគាំទ្រការសាកថ្ម 135W ទេ ម៉ូដែលសកលគឺគាំទ្រការសាកថ្មត្រឹមតែ 65W ប៉ុណ្ណោះ។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …