Nothing Phone (1) នឹងត្រូវបានបើកសម្រាប់ការកក់ទុកមុននៅក្នុងប្រទេសឥណ្ឌាតាមរយៈ Flipkart។ ដូចគ្នានេះផងដែរ ស្មាតហ្វូននេះនឹងមកជាមួយទំហំផ្ទុកច្រើនជម្រើស។ Nothing នឹងបញ្ចេញស្មាតហ្វូនដំបូងរបស់ខ្លួនក្នុងទីផ្សារសកលក្នុងថ្ងៃទី 12 ខែកក្កដាខាងមុខនេះ។ Nothing Phone (1) ក៏នឹងបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌានៅថ្ងៃតែមួយនៅម៉ោង 8:30 PM IST ផងដែរ។ គួរបញ្ជាក់ដែរថា ស្មាតហ្វូននេះបានទទួលវិញ្ញាបនបត្រ BIS រួចហើយ។ លើសពីនេះ វិញ្ញាបនបត្រ TUV របស់ទូរសព្ទបង្ហាញថា វាអាចទ្រទ្រង់ការសាកថ្ម 45W ទៀតផង។

Nothing បានបញ្ជាក់ពីមុនថា Nothing Phone (1) នឹងលក់រាយនៅក្នុងប្រទេសឥណ្ឌាផ្តាច់មុខតាមរយៈ Flipkart ។ ជាងនេះទៅទៀត ស្មាតហ្វូននេះអាចផលិតក្នុងប្រទេសឥណ្ឌាតែម្ដង ដែលទំនងជាអាចធ្វើឲ្យតំលៃរបស់ Nothing Phone (1) ក្នុងប្រទេសឥណ្ឌាប្រហែលជាមានតម្លៃសមរម្យជាងក្នុងទីផ្សារសកល ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីតម្លៃ Nothing Phone (1) នៅក្នុងប្រទេសឥណ្ឌា នៅតែមិនទាន់បានបញ្ជាក់នៅឡើយ។
សម្រាប់ការកក់ទុកមុនរបស់ Nothing Phone (1) នៅប្រទេសឥណ្ឌានៅលើ FlipKART
ទន្ទឹមនឹងនេះដែរ អ្នកណែនាំ Mukul Sharma បានបង្ហាញព័ត៌មានលម្អិតអំពីការកក់ទុកជាមុនរបស់ Nothing Phone (1) ហើយថ្មីៗនេះគាត់ក៏បានប្រទះឃើញ Nothing Phone (1) នៅលើ Flipkart ផងដែរ។ ការដាក់ឲ្យមានការកក់ទុកជាមុននៅលើ Flipkart គឺដើម្បីបង្ហាញទៅដល់អ្នកទិញដែលចាប់អារម្មណ៍ទូរស័ព្ទនេះអាចកក់ទុកជាមុនបាន។ លើសពីនេះ វាក៏បង្ហាញពីរបៀបនៃការកក់ផងដែរ។

ដូច្នេះ យើងអាចសន្មត់ថា Nothing Phone (1) នឹងមាននៅក្នុងជម្រើសផ្ទុកច្រើន។ ដើម្បីកក់ទុកមុន Nothing Phone (1) នៅលើ Flipkart អ្វីដែលអ្នកត្រូវធ្វើគឺបង់ INR 2,000 ជា token។ ឥឡូវនេះ Phone (1) នឹងក្លាយជាទូរស័ព្ទដែលមានមុខងារពិសេស។ ជាងនេះទៅទៀត ការលេចធ្លាយកន្លងមក បានបង្ហាញថា វានឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសកំពូលៗជាច្រើន។
លក្ខណៈពិសេស និងលក្ខណៈសម្បត្តិដែលរំពឹងទុក
ជាឧទាហរណ៍ Nothing Phone (1) នឹងបំពាក់បន្ទះអេក្រង់ OLED ទំហំ 6.55 អ៊ីញ ជាមួយកម្រិតភាពច្បាស់ Full-HD+ រួមជាមួយ Refresh Rate 90Hz ។ ទូរសព្ទនេះនឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 7 Gen 1 លើសពីនេះទៅទៀត Phone (1) នឹងប្រើប្រាស់ GPU Adreno ដែលមានសមត្ថកិច្ចខ្ពស់សម្រាប់ក្រាហ្វិក។ វាអាចនឹងមានថាមពលថ្ម 4,500mAh ឬ 5,000mAh ជាមួយការគាំទ្រការសាកឥតខ្សែ ក៏ដូចជាការសាកថ្មតាមខ្សែ 45W ផងដែរ។

លើសពីនេះ Nothing Phone (1) នឹងផ្តល់ជូន RAM 8GB ជាមួយនឹងអង្គផ្ទុកទិន្នន័យខាងក្នុង 128GB វាក៏មានកន្លែងសម្រាប់អនុញ្ញាតឲ្យអ្នកបន្ថែម microSD ផងដែរ។ សម្រាប់ផ្នែកកាមេរ៉ា ទូរស័ព្ទ Nothing Phone (1) ត្រូវបានគេរាយការណ៍ថានឹងបំពាក់កាមេរ៉ាខាងក្រោយពីរ ដែលរួមបញ្ចូលទាំង sensor គោលទំហំ 50MP និងកាមេរ៉ាទំហំ 32MP សម្រាប់ថតរូប Selfie និងហៅជាវីដេអូ។ ជាចុងក្រោយ ទូរសព្ទនេះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 OS ជាមួយស្បែក Nothing OS ។
ប្រភព៖ Gizchina