បន្ទាប់ពីពាក្យចចាមអារ៉ាម និងការលេចធ្លាយជាច្រើនខែកន្លងមក ទីបំផុតយើងទទួលបានរូបរាងបន្តិចបន្តួចអំពី Nothing Phone (1) បន្ទាប់ពីការរង់ចាំជាយូរមកហើយនោះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតនេះបានបង្ហោះ Teaser ថ្មីដែលបង្ហាញពីផ្នែកខាងក្រោយនៃទូរសព្ទជាមួយនឹងសត្វសេកមួយគូ។

ដោយសារតែនេះជារូប Teaser ដូច្នេះយើងអាចមើលឃើញតែពាក់កណ្តាលកំពូលនៃម៉ូឌុលកាមេរ៉ាប៉ុណ្ណោះ។ យើងក៏អាចមើលឃើញដុំប្លាស្ទិកពណ៌សនៅជាប់នឹងកាមេរ៉ា ព្រមទាំងវីសប្រាក់មួយនៅចន្លោះកណ្ដាលផងដែរ។

Nothing phone (1) ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយនឹងផ្នែកខាងក្រោយថ្លាដែលបង្ហាញពីសមាសធាតុសំខាន់ៗដូចជាម៉ូឌុលកាមេរ៉ា និងឧបករណ៏សាកឥតខ្សែជាដើម។ យើងសង្ឃឹមថានឹងអាចមើលឃើញទូរស័ព្ទនេះជាមួយរូប Teaser ផ្សេងៗទៀតក្នុងពេលឆាប់ៗនេះ មុននឹងការដាក់បង្ហាញជាផ្លូវការដែលធ្វើឡើងនៅក្នុងរយៈពេលមួយខែទៀតនេះ។
ប្រភព៖ GSMArena