បើតាមរបាយការណ៍ golem.de បានបង្ហាញថា ក្រុមហ៊ុនNokia បានបញ្ចេញទូរទស្សន៍ Nokia Streaming Box 8000 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអូទ្រីសឈ្មោះ StreamView GmbH ជាទូរស្សន៍ដំណើរការដោយប្រព័ន្ធ Android TV ថ្មី មានសមត្ថភាពអាចចាក់មើលវីដេអូក្នុងកម្រិត 4K ដែលអាចអោយយើងមើលកម្មវិធីធំៗបានយ៉ាងល្អផងដែរ។

លើសពីនេះ បើតាមរបាយការណ៍ដដែលបានបង្ហាញពីរូបភាពទូរទស្សន៍ រួមទាំងឧបករណ៍ streaming device និង remote។ រូបភាពបង្ហាញថានៅលើ remote មានប៉ូតុងបួនសរសេរឈ្មោះ Amazon Prime Video, Netflix, Youtube, និង Google Play ដែលមានន័យថាយើងអាចមើលវីដេអូជាមួយនឹងកម្មវិធីធំៗទាំងនោះបាន។

ទូរទស្សន៍ Nokia Streaming Box 8000 នេះអាចគាំទ្រដល់ការចាក់វីដេអូកម្រិត 4K ទោះបីជាមិនមានព័ត៌មានជាក់លាក់ស្តីពីសមត្ថភាពHDR ត្រូវបានគេលើកឡើងក៏ដោយ។ តែយ៉ាងណាក្តីវាទំនងថា ទូរទស្សន៍នេះយ៉ាងហោចណាស់ក៏មានសមត្ថភាពត្រឹម HDR10 បានផងដែរ។ ចំពោះតំលៃវិញ វាអាចមានត្រឹមតម្លៃ ១០០ អឺរ៉ូ (ប្រមាណជា ១២០ ដុល្លា) តែប៉ុណ្ណោះ។
Source: www.gadgets.ndtv.com/tv/news