ទូរស័ព្ទស៊េរីទំនើបបន្ទាប់របស់ Nokia អាចនឹងមានកាមេរ៉ាទំហំ 108MP និងដាក់លក់នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំនេះ
តើក្រុមហ៊ុន Nokia នឹងផ្តល់ជូនអ្វីដែលថ្មី?

Written by Dorn Visal

03/15/2021

មានការអាប់ដេតទាំងផ្លូវការនិងក្រៅផ្លូវការរបស់ក្រុមហ៊ុន Nokia ដើម្បីចែកចាយផលិតផលិតថ្មីរបស់ខ្លួននៅចុងសប្តាហ៍នេះ។ ព័ត៌មានផ្លូវការដំបូងគឺម្ចាស់ម៉ាកយីហោ Nokia HMD Global បានប្រកាសបើកសម្ភោធជាផ្លូវការសម្រាប់ថ្ងៃទី ០៨ ខែមេសា ដែលរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ខ្លាំលើស្មាតហ្វូន premium បន្ទាប់នេះ។

ការអញ្ជើញចូលរួមព្រឹត្តិការណ៍នេះគឺប្រើ Hashtag #LoveTrustKeep និងមានរូបភាពបុរសម្នាក់កំពុងសំលឹងមើលទៅលើដើមឈើ។ ថ្មីៗនេះមិនមានលឺពាក្យចចាមអារាមទាក់ទងនឹងក្រុមហ៊ុន Nokia នោះទេប៉ុន្តែអ្នកគាំទ្របានរពឹងថាម៉ូដែលថ្មីដែលគ្រោងនឹងចេញលក់នេះគឺជា Nokia 10 ដែលជារបស់មួយដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយចំពោះទូរស័ព្ទដែលមានសមត្ថភាពខ្ពស់ជាងម៉ូដែលបច្ចុប្បន្នដូចជា Nokia Nokia 8.3 5G និង Nokia 9 Pureview ជាដើម។

NokiaPowerUser មានព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលពាក់ព័ន្ធគឺបានរាយការណ៍ថាទូរស័ព្ទ Nokia ថ្មីកំពុងដំណើរការជាមួយអង្គដំណើរការ (processor) Qualcomm Snapdragon 775 នៅលើក្តារ board និងកាមេរ៉ា 108MP primary ដែលជាកាមេរ៉ាមួយក្នុងចំណោមកាមេរ៉ាប្រាំដែលត្រូវបានបំពាក់នៅផ្នែកខាងក្រោយ។

ប្រភព៖ techradar

ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …