ទូរស័ព្ទ Nokia 5.3 ត្រូវបានប្រកាសនៅខែមីនា ហើយមានការពេញនិយមជាមួយសម្ថភាពសាកសមនឹងតម្លៃដែលអាចទទួលយកបានដោយអ្នកត្រួតពិនិត្យបានអរគុណចំពោះការកំណត់តម្លៃទាបត្រឹមតែជាង 200ដុល្លារ ដែលមានមកជាមួយ Passable camera។ ស្មាតហ្វូន Nokia 5.4 មានកាមេរ៉ា Selfie ទំហំ 16MP នៅផ្នែកខាងក្រោយកាមេរ៉ាចំបងត្រូវបានតំឡើងទៅជាទំហំរហូតដល់ 48MP។
វាបានបំពាក់ដោយបន្ទះឈីប Snapdragon 662 ដែលដូចទៅងនឹងស្មាតហ្វូន Poco M3 និង Moto G9 Power ផងដែរ ជាមួយថាមពលថ្ម ៤,០០០ mAh ប៉ុន្តែវាមិនអាចសាកថ្មលឿន 10W ទេ ។
ក្រុមហ៊ុន HMD Global បានក្លាយជាម្ចាស់ជើងឯកកម្មវិធី Android One យូរមកហើយ។ បើទោះបីជាយីហោយីហោនេះមានកៅអីបម្រុងក៏ដោយ ក៏ Nokia 5.4 នៅតែភ្ជាប់មកជាមួយនូវការសន្យានៃការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពរយៈពេល ៣ឆ្នាំ និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរយៈពេល ២ ឆ្នាំ។ មានការបង្ហាញថាវានឹងភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ Android 10 – ប៉ន្តែប្រិយមិត្តរបស់ Nokia រំពឹងថាវានឹងមានការអាប់ដេតប្រព័ន្ធប្រតិបត្តិការទៅជា Android 11 ឆាប់ៗ។
នៅចក្រភពអង់គ្លេស Nokia 5.4 នឹងមានលក់ចាប់ពីថ្ងៃទី ១៨ ធ្នូ ដែលមានជម្រើសពណ៌ដូចជា Polar Night (ពណ៌ខៀវ) នឹង Dusk (ពណ៌ស្វាយ) ដែលនឹងមកដល់នៅខែមករា។ អ្នកក៏អាចធ្វើការបញ្ជាទិញបានពីគេហទំព័ររបស់ Nokia ជាមុន ហើយក្រុមហ៊ុន Amazon និង Argos មានលក់នៅលើវេបសាយរបស់ខ្លួននៅខែក្រោយ។
ប្រភព៖ androidpolice
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia