Nokia 1.4 ផ្តល់នូវអេក្រង់ធំជាមួយប្រព័ន្ធប្រតិបត្តិការ Android សម្រាប់តម្លៃគួរឱ្យភ្ញាក់ផ្អើល
ប្រសិនបើអ្នកកំពុងស្វែងរកទូរស័ព្ទ Android ថ្មីដែលមានតម្លៃសមរម្យនោះ Nokia 1.4 គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នាគួរពិចារណា

Written by Dorn Visal

02/04/2021

ប្រសិនបើអ្នកកំពុងស្វែងរកទូរស័ព្ទ Android ថ្មីដែលមានតម្លៃសមរម្យនោះ Nokia 1.4 គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នាគួរពិចារណា។ វាជាស៊េរីចុងក្រោយបំផុតពីក្រុមហ៊ុន HMD Global ស្មាតហ្វូនស៊េរីថ្មីដែលបង្កើនទំហំអេក្រង់នៅក្នុងម៉ូដែលនៃក្រុមហ៊ុន Nokia ប៉ុន្តែវាក៏រក្សាតម្លៃទាបផងដែរគឺក្រោម 130$ ។

ជាការពិតណាស់ Nokia 1.4 មានតម្លៃត្រឹមតែ $115 ដែលជាកម្រិតទាបគួរឱ្យភ្ញាក់ផ្អើលសម្រាប់ស្មាតហ្វូនស៊េរីថ្មី។ វាមានតម្លៃទាបតែបានផ្តល់ជូននូវអេក្រង់ដែលអាចពង្រីកបានផងដែរគឺអេក្រង់ HD + ទំហំ ៦.៥១ អ៊ីញដែលក្រុមហ៊ុន HMD Global បានថ្លែងថាធំជាងគេដែលមិនធ្លាប់មាននៅលើទូរស័ព្ទ Nokia ស៊េរី ១ ។

វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 Go ហើយក៏បានត្រៀមរួចរាល់សម្រាប់ Android 11 Go ផងដែរ។ វាបំពាក់ដោយបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm 215 និង អង្គចងចាំអាស្រ័យលើទីផ្សារ ប៉ុន្តែនឹងមានចាប់ពី 1GB ទៅ 3GB ហើយនឹងមានអង្គផ្ទុកទិន្នន័យផ្សេងៗគ្នាដូចជា  64GB, 32GB និង16GB ជាមួយរន្ធដោត microSD អាចបន្ថែមកាតរហូតដល់  128GB។

នៅផ្នែកខាងក្រោយមានកាមេរ៉ាចំនួនពីរគ្រាប់៖ កាមេរ៉ាទីមួយផ្ទុកនូវសេនស័រ ៨ មេហ្គាភិចស៊ែលជាមួយនឹងការមុខងារ Focus ដោយស្វ័យប្រវត្តិ និងកាមេរ៉ាទីពីរគឺជាសេនស័រ ២ មេហ្គាភិចស៊ែលសម្រាប់ macros។ វាមានទាំងមុខងារ Portrait mode និង Night mode ចំណែកកាមេរ៉ាផ្នែកខាងមុខមានទំហំ ៥ មេហ្គាភិចសែលសម្រាប់ថតរូប Selfies ផងដែរ។

ជាមួយតម្លៃដ៏សន្សំសំចៃនេះក្រុមហ៊ុន HMD Global ក៏នៅតែរក្សាសម្រាប់មុខងារចាប់សញ្ញាស្នាមម្រាមដៃដដែល។ វាក៏មានរន្ធដោតកាសស្តាប់ 3.5mm និងវិទ្យុ FM radio ផងដែរ ទោះបីជាវាមិនបានផ្តល់នូវការភ្ជាប់អ៊ីនធឺណេតចុងក្រោយបំផុតដូចជា 5G ឬវ៉ាយហ្វាយ ៦ ក៍ដោយ ។ 

លក្ខណៈពិសេសនោះគឺ Nokia 1.4 ប្រើថាមពលថ្ម ៤,០០០ mAh របស់ Nokia ។ ក្រុមហ៊ុនបានថ្លែងថាជីវិតថ្មរបស់វាអាចមានរយៈពេល ២ ទៅ ៣ នៃការសាកថ្មម្តងតាមរយៈ microUSB មិនមែន USB-C ទេ។ វានឹងមានជម្រើសស៊ីមតែមួយ និងស៊ីមពីរ ។

ក្រុមហ៊ុន HMD Global បានបន្ថែមថាការលក់ Nokia 1.4 នៅថ្ងៃនេះចាប់ផ្តើមលក់ក្នុងតម្លៃ 119.18$។ វានឹងត្រូវបានផ្តល់ជូនជាជម្រើសបីពណ៌គឺ Fjord, Charcoal និង Dusk។ ហើយមិនទាន់មានពាក្យជាក់លាក់ណាមួយស្តីពីការដាក់លក់នៅទីផ្សារអន្តរជាតិនៅឡើយទេ ទោះបីជាគេហទំព័រនៃផលិតផលនេះបង្ហាញថានឹងមានលក់នៅសហរដ្ឋអាមេរិកក៏ដោយ។

ប្រភព៖ slashgear
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …