ការធ្វើបច្ចុប្បន្នភាពរបស់No Man’s Sky បានមកដល់ហើយនៅថ្ងៃនេះ
ក្រុមហ៊ុនHello Games បានកំពុងចេញផ្សាយបច្ចុប្បន្នភាពថ្មីមួយសម្រាប់ហ្គេម No Man's Sky ថ្ងៃនេះ។ វាត្រូវបានគេហៅថា““Expeditions”

Written by Heaur

04/01/2021

ក្រុមហ៊ុនHello Games បានកំពុងចេញផ្សាយបច្ចុប្បន្នភាពថ្មីមួយសម្រាប់ហ្គេម No Man’s Sky ថ្ងៃនេះ។ វាត្រូវបានគេហៅថា““Expeditions” ដោយវាត្រូវបានបន្ថែមនូវព្រឹត្តិការណ៍តាមរដូវកាលនីមួយៗ( seasonal events) ទៅហ្គេមដែលអ្នកលេងចាប់ផ្តើមលេងចេញពីភពតែមួយ។

អ្នកអភិវឌ្ឍន៍បានចេញផ្សាយឈុតខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងព័ត៌មាននៅថ្ងៃនេះ។ បេសកកម្មនីមួយៗត្រូវបានរៀបចំឡើង ហើយមានគោលបំណងធ្វើឱ្យសហគមន៍ហ្គេមមានភាពសប្បាយរីករាយជាមួយគ្នា។ នៅពេលអ្នកលេង កំពុងមានទឹកដៃរីកចម្រើន ហើយពួកគេអាចឆ្លងកាន់វគ្គលំបាកនីមួយៗបាន និងបំពេញបានតម្រូវនៃវគ្គ ពួកគេនឹងទទួលបានរង្វាន់ រួមមានការរចនាកប៉ាល់ផងដែរ។ ការធ្វើបច្ចុប្បន្នភាពនេះក៏រួមបញ្ចូលផងដែរ នូវការជួសជុលកំហុសមួយចំនួន ការប្រយុទ្ធ។

Hello Games បានបន្តធ្វើបច្ចុប្បន្នភាពហ្គេមយ៉ាងទូលំទូលាយ ចាប់តាំងពីការចេញផ្សាយនៅឆ្នាំ ២០១៦ ។ ឆ្នាំនេះគឺជាខួបលើកទី៥ របស់ហ្គេមNo Man’s Skyនេះ ដោយអ្នកអភិវឌ្ឍន៍បាននិយាយថា ក្រុមហ៊ុមមានមាតិកាជាច្រើននៅក្នុងឃ្លាំងដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ នៅក្នុងខែកុម្ភៈ ឡូហ្គេមបានប្រកាសថា ខ្លួននឹងបន្ថែមសត្វ(animal companions)ចូលក្នុងហ្គេម ដែលអាចត្រូវបានបង្ហាត់ និងធ្វើដំណើរនៅជំុវិញពិភពលោកផងដែរ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …