ការធ្វើបច្ចុប្បន្នភាពកម្មវិធី software ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nintendo បានមកដល់ហើយ។ ការធ្វើបច្ចុប្បន្នភាពនេះនឹងនំាមកនូវការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុន ដោយវាបានភ្ជាប់មកជាមួយនូវវិធីថ្មីៗក្នុងការផ្ទេរផ្ទាំងអេក្រង់ទំាំងមូលនៅលើ Switch ទៅកាន់ទូរស័ព្ទឬកុំព្យូទ័ររបស់អ្នកបានយ៉ាងរហ័សបំផុត។

ឥឡូវនេះយើងអាចផ្ទេរទាំងរូបថតនិងវីដេអូហ្គេមរបស់យើងពីដៃហ្គេម Switch ទៅកាន់ទូរស័ព្ទឬ tablets ដោយការប្រើកាមេរ៉ានៅលើទូរស័ព្ទដើម្បីស្កេនលេខកូដ QR ដែលស្ថិតនៅលើ Switch។ អ្វីដែលយើងត្រូវធ្វើគឺត្រូវជ្រើសរើសយករូបថតចំនួន ១០ សន្លឹកនិងវីដេអូចំនួន ១ ពីSwitch បន្ទាប់មក យើងគ្រាន់តែចុចលើពាក្យថា “Sharing and Editing”ហើយបន្ទាប់មកទៀតចុច“Send to Smartphone” ជាការស្រេច។

ប្រសិនបើអ្នកចង់ផ្ទេរឯកសារទៅកាន់កុំព្យូទ័រវិញ យើងគ្រាន់តែភ្ជាប់ជាមួយខ្សែ USB រួចចូលទៅប្រើមុខងារថ្មី នោះគឺ “Copy to a Computer”។ ដើម្បីអាចប្រើប្រាស់មុខងារនេះ គេត្រូវចូលទៅកាន់ Setting រួចបន្តទៅផ្នែក “Manage Screenshots and Videos” នោះគេនឹងឃើញមុខងារ “Copy to a Computer” នេះតែម្តង។ ការអាប់ដេតកម្មវិធីចុងក្រោយបង្អស់នេះក៏បន្ថែម Nintendo Switch Online ដែលអាចអោយយើងចូលទៅមើលសេវាកម្មរបស់ផ្សេងៗទៀតនៅលើ Online។
លើសពីនេះ វាក៏ភ្ជាប់មកជាមួយនូវមុខងារថ្មីមួយដែលទាញយកទិន្នន័យទំាំងអស់ចូលទៅកាន់ Save Data Cloud ដោយស្វ័យប្រវត្តិ។ យើងក៏អាចបើកមើលទិន្នន័យទំាងនោះបាន នៅលើឧបករណ៍ផ្សេងទៀតផងដែរ។ ជាចុងក្រោយ វាក៏នឹងបង្ហាញប្រាប់យើងនៅលើ User Page ថា មានមិត្តភក្តិរបស់យើងកំពុងលេងដែរ។ ដូចនេះការធ្វើបច្ចុប្បន្នថ្មីនៅលើ Nintendo Switch ពិតជាមានភាពងាយស្រួលនិងរហ័ស។
Source: www.engadget.com