បើយោងតាមសារព័ត៌មានBloomberg អោយបានដឹងថា Nintendo Switch ម៉ូឌែលដចុងក្រោយអាចនឹងមានអេក្រង់ OLED ធំជាងមុន។ តាមប្រភពដែលចេញពីអាជីវកម្មនេះ បានបង្ហាញថា ក្រុមហ៊ុនSamsung នឹងចាប់ផ្តើមផលិតអេក្រង់ Samsung Display ដែលមានទំហំ៧ អ៊ីញ, កម្រិតភាពច្បាស់៧២០P, touchscreen សម្រាប់ឧបករណ៍Switchថ្មីនៅខែមិថុនាខាងមុននេះ។

ប្រភពដដែលក៏បានរាយការណ៍ផងដែរថា ម៉ូឌែលនេះអាចនឹងមានក្រាហ្វិច ដែលមានគុណភាពបង្ហាញកម្រិត4K ទោះបីជាវាមិនមានលក្ខណៈជាក់លាក់ណាមួយស្តីអំពីនHardwareនេះក៏ដោយ។ ដោយឡែក ចំពោះSwitch ជំនាន់មុនគឺមានអេក្រង់ត្រឹមតែ ៦,២ អ៊ីញ ខណៈពេលដែលម៉ូឌែលSwitch Liteមានទំហំ៥.៥ អ៊ីញ។ សម្រាប់Switch ប្រភេទថ្មី នឹងត្រូវបានក្រុមហ៊ុនផលិតអោយមានអេក្រង់ធំជាងមុខ ថ្មកាន់បានយូរ ព្រមទាំងមានគែមទំហំតូចជាងមុន ដែលអាចបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ដល់អថិតិជន។

កន្លងទៅក៏មានពាក្យចចាមអារាមអំពី ‘Switch Pro’ ក្នុងឆ្នាំ ២០២០ ផងដែរ ដោយក្រុមហ៊ុនNintendo បានទាត់ចោលការលើកឡើងខាងលើ ហើយបានបញ្ចេញនូវកំណែថ្មី ភ្ជាប់មកជាមួយនឹងថាមពលថ្មបន្ថែមនៅឆ្នាំ២០១៩។ មិនខុសពីលើកមុន Nintendo Switch ដែលមានកម្រិតគុណភាព4K ហាក់ដូចជានៅជាពាក្យចចាមអារាមនៅឡើយ ខណៈដែលគេត្រូវរង់ចាំការប្រកាសជាផ្លូវរបស់ក្រុមហ៊ុនសិន។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube