កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនNintendo និង Niantic Labs បានសហការគ្នា ដើម្បីបង្កើតកម្មវិធីហ្គេមPokémon Go ដោយបង្កើតជាការលេងហ្គេមពិតៗ ដែលបានទទួលបានការគាំទ្រជាខ្លំាងនៅជំុវិញពិភពលោក។ ក៏ប៉ុន្តែ ហ្គេមមួយនេះក៏មានក៏បានថមថយប្រជាប្រិយភាពរបស់ខ្លួន។

ដោយមើលឃើញពីការសហការគ្នាដែលទទួលបានផ្លែផ្កាកន្លងមក ឥឡូវនេះ ក្រុមហ៊ុនទំាង២ នឹងព្យាយាមសហការគ្នាម្តងទៀត ក្នុងការបង្កើតកម្មវិធីហ្គេម ដោយផ្អែកលើយីហោPikmin រស់ក្រុមហ៊ុន Nintendo (Nintendo’s Pikmin franchise)។ យើងមិនទាន់ដឹងច្បាស់អំពីចំណងជើងនៅឡើយទេ ប៉ុន្តែហ្គេនថ្មីនេះ ហាក់ដូចជាផ្តោតលើការលេងហ្គេមបែបហាត់ប្រាណ ដើម្បីលើកទឹកចិត្តឱ្យអ្នកលេងមានចលនាដើរ និងការដើរនោះមានភាពកាន់តែរីករាយ ។
យោងតាម Niantic COO Megan Quinn បានឱ្យដឹងថា Niantic គឺជាដៃគូផ្តាច់មុខរបស់ក្រុមហ៊ុន Nintendo សម្រាប់កម្មវិធី AR ពិតៗ ហើយហ្គេមនឹងមកដល់នៅចុងឆ្នាំនេះ។ នេះគឺជាហ្គេមដំបូង ដែលផលិតដោយតូក្យូនីយូនិកស្ទូឌីយោ(Niantic Tokyo Studio )។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Nintendo គឺជាហ្គេមដំបូងនៅក្នុងស៊េរី ដែលក្រុមហ៊ុនទាំងពីរនឹងអភិវឌ្ឍជាមួយគ្នា។ លោក Tatsuo Nomura ប្រធានស្ទូឌីយូ Niantic បាននិយាយនៅក្នុងបណ្តាញtweetថា វាជាហ្គេមមិនធម្មតាមួយ ហើយវានឹងមិនត្រូវបានគេហៅថា Pikmin Go ទៀតទេ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube