កាលពីមួយឆ្នាំមុននៅពិព័រណ៍ CES ២០២០នៅ Las Vegas, Alienware បានបង្កើតជារលកនៃការលេងវីដេអូហ្គេមជាមួយកុំព្យូទ័រ ដែលដំណើរការដូច Nintendo Switch ដោយមានឧបករណ៍លេងហ្គេមមួយភ្ជាប់ជាមួយថេប្លេត Windows 10 ដ៏មានអានុភាព។ គួរឱ្យស្តាយ, UFO របស់ Alienware គ្រាន់តែជាគំនិតមួយដូចជាគំនិតរបស់ក្រុមហ៊ុន Lenovo នៅឆ្នាំនេះ – ប៉ុន្តែឥឡូវនេះក្រុមហ៊ុនទំាងពីរកំពុងចាប់ផ្តើមតំឡើងឧបករណ៍ទំាងនោះ ដែលយើងមិនដែលបានឃើញពីមុនមក។

ឧបករណ៍លេងវីដេអូ GPD Win ទំហំ ៥.៥ អ៊ីញ និងឧបរកណ៍Aya Neo ទំហំ ៧ អ៊ីញ ដោយឧបករណ៍ទំាងពីរនេះមិនមានការរចនាដូចគ្នានោះទេ។ ខណៈ Aya Neo ព្យាយាមផ្គូរផ្គង console របស់ក្រុមហ៊ុនNintendo យ៉ាងជិតស្និទ្ធ ទាំងរូបរាង ទំហំនិងការគ្រប់គ្រង(controls)ហ្គេមបានយ៉ាងតឹងរឹង។ ចំណែកឯ ឧកបរណ៍GPDអាចរុញអេក្រង់ឡើងទៅខាងលើ ហើយក៏ភ្ជាប់មកជាមួយនឹងក្តារចុច(keyboard )តូចមួយនៅផ្នែកខាងក្រោយ។ម្យា៉ងទៀត ឧបករណ៍GPD នេះក៏ត្រូវបានបំពាក់ដោយសេនស័រសម្រាប់ស្កេនស្នាមម្រាមដៃ មានរន្ធដោតmicroSD, Thunderbolt 4 ហើយយើងក៏អាចប្រើប្រាស់ GPDនេះដូចកុំព្យូទ័រវីនដូ10(Window10) ពេញលេញ។

ក្រឡេកទៅចំណុចគ្នារវាងឧបករណ៍ទំាំងពីរនេះ គឺវាមានតម្លៃក្រោម ១០០០ ដុល្លារ ដោយត្រូវបានក្រុមហ៊ុនបំពាក់ជាមួយនឹងបន្ទះឈីប Tiger Lake ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Intel និង Ryzen 4500U របស់ AMD រៀងៗខ្លួន។ លើសពីនេះទៀត GPD និង Aya សុទ្ធតែមានក្រាហ្វិចជំនាន់ចុងក្រោយបំផុតនិងអស្ចារ្យបំផុតដែលអ្នកប្រើប្រាស់អាចទិញបាន ហើយពួកគេអះអាងថា វាមានដំណើរការល្អគួរសម ជាមួយនឹងវីដេអូហ្គេមដូចជាCyberpunk 2077 ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube