ថ្ងៃនេះ CFU E-Sport League Cambodia សូមណែនាំហ្គេមកម្មវិធីហ្គេមថ្មីមួយ នោះគឺ Night of The Full Moon ដែលត្រូវបានបង្កើតដំបូងក្រុមហ៊ុនGiant Games នៅឆ្នាំ២០១៩។ វាជាប្រភេទកម្មវិធីហ្គេមបែបយុទ្ធសាស្ត្រតិច និងបែបផ្សងព្រេងតិច ដែលទាមទារអោយអ្នកលេងបង្កើតភាពវៃឆ្លាត និងបត់បែនតាមកាលៈទេសៈផងដែរ។
ដំណើររឿង
តាំងពីយូរយារណាស់មកហើយ នៅក្នុងភូមិតូចមួយស្ថិតនៅកណ្តាលព្រៃភ្នំដ៏ជ្រៅ។ នៅក្នុងភូមិនោះមានក្មេងស្រីកន្សែងក្រហមម្នាក់ ដែលរស់នៅជាមួយនឹងជីដូនរបស់នាងយ៉ាងសុខសាន្ត។ នៅថ្ងៃមួយជីដូនបានបាត់ខ្លួន។ ក្មេងស្រីកន្សែងក្រហមនោះបានព្យាមយាមដើររកជីដូននាងគ្រប់ទីកន្លែង ហើយទីបំផុតនាងប្រទះឃើញកន្សែងរបស់ជីដូននាងជ្រុះនៅក្បែព្រៃខ្មៅ។ ពេលនោះនាងសង្ស័យពីការបាត់ខ្លួនជីដូនរបស់ខ្លួនទាក់ទនង់នឹងព្រៃខ្មៅនោះ។ ទោះយ៉ាងណា នៅក្នុងព្រៃខ្មៅពោរពេញដោយគ្រោះថ្នាក់ផ្សេងៗ និងមានសម្លេង ស្រមោលរបស់សត្វចម្លែកៗនៅគ្រប់ទីកន្លែង។ ប៉ុន្តែដើម្បីជីដូនរបស់នាង,ក្មេងស្រីកន្សែងក្រហមបានក្លែងបន្លំខ្លួនចូលទៅក្នុងព្រៃខ្មៅតែម្នាក់ឯង ដោយមិនខ្លាចគ្រោះថ្នាក់ទេ។
ការណែនាំ

បន្ទាប់ពីយើងបានបើកកម្មវិធីហ្គេមនេះ យើងមើលឃើញមានកាក់មាសនៅខាងឆ្វេងដែលបានមកពីការប្រកួតជាមួយនឹងពពួកបិសាច។ កាក់ទំាងនេះអាចប្រើសម្រាប់ទិញកាត និងធ្វើឱ្យប្រសើរនូវអាវុធរបស់យើង។ ងាកនៅខាងស្តាំដៃបន្តិច យើងអាចឃើញមានមកុដពណ៌ប្រផេះតំណាងអោយកេរ្តិ៍ឈ្មោះ និងដាវបាក់ពណ៌ប្រផេះដែលតំណាងឱ្យភាពក្លាហាន។ នៅក្នុងហ្គេមនេះ យើងត្រូវដើរតួរជាក្មេងកន្សែងក្រហម ហើយចំណែកឯកាតមាន៩ប្រភេទ ដោយមានចំនួនកាតសរុបរហូតដល់ ៤០០កាត និងមានពពួកប៊ិសាចដល់៩២ប្រភេទ។ យើងដែលជាអ្នកលេង អាចជ្រើសរើសជម្រើសជំនាញចំនួន៤ ដើម្បីអាចដំណើរផ្សងព្រេងនេះ ទី១ knight, ទី២ ranger, ទី៣ priest និងទី៤ witch។
- knight profession មានជាមុខងាដែលមានឈាមច្រើនជាងគេ និងមានitems ក៏ជាច្រើនគេដែរ ហើយភាគច្រើនប្រើប្រាស់អាវុធ និងគ្រឿងសឹក ដើម្បីកម្ចាត់សត្វចម្លែកទំាំងនោះ។
- ចំពោះRanger ជាជំនាញដែលមានចំនួនច្រើននៃការត្រួតពិនិត្យនិងaction cardsច្រើនជាងគេ។ នៅពេលជ្រើសរើសកាតប្រយុទ្ធ សូមព្យាយាមជ្រើសរើសកាតណា ដែលអាចជួយសកម្មភាពHero យើង។ ដូច្នេះយើងនឹងមិនមានបញ្ហាដោយកង្វះសកម្មភាពនៅពេលប្រើកាតនោះឡើយ។
- Priests ជាជំនាញមួយដែលមានPrayer Cards ច្រើន ដោយកាតទំាំងនោះប្រើប្រាស់សម្រាប់ព្យាបាល និងជាជំនួយដល់Special Cardsផងដែរ។
- ខណៈដែលwitchជាជំនាញមានspell card។ នៅពេលដែលយើងយកជំនាញនេះ, យើងមិនអាចជ្រើសរើសកាតសម្រាប់damage បាននោះ ដោយពេលខ្លះយើងត្រូវជ្រើសរើសMana card ដើម្បីជាជំនួយសិន។

របៀបនៃការលេង
របៀបនៃការលេងហ្គេមគឺសាមញ្ញ។ បន្ទាប់ពីយើងរើសជំនាញណាមួយហើយ យើងត្រូវប្រើសន្លឹកបៀមកលេងជាមួយពពួកបិសាចទំាំងនោះ ដើម្បីកំុអោយពួកគេមករារំាងដំណើរផ្សេងរបស់យើង។ ខណៈដែលសន្លឹកកាតទំាំងនោះមានដូចជា កាតAttack , កាតAction cards, កាតEquipment cards ហើយនិងកាតMana។ បន្ទាប់ពីយើងបានយកប្រកួតជាមួយនឹងសត្រូវ ពេលនោះសត្រូវខ្លះនឹងសួរយើងនូវសំនួរមួយ ព្រមទំាំងភ្ជាប់មកជាមួយនឹងចម្លើយ២ទៅ៣ សម្រាប់អោយយើងរើសផងដែរ។ យ៉ាងណាមិញ ចម្លើយដែលយើងផ្តល់ នឹងអាចជួយបង្កើនកេរ្តិ៍ឈ្មោះឬភាពក្លាហានរបស់យើង។ ប្រសិនបើយើងឆ្លើយមិនបានល្អនោះទេ យើងអាចនឹងទទួលរង់ការដាក់ទណ្ឌកម្ម។ បន្ទាប់ពីបានឆ្លើយសំណួរហើយ យើងក៏នឹងទទួលបានបទពិសោធន៍និងកាក់មាសផងដែរ។

លើសពីនេះ បន្ទាប់ពីយកឈ្នះសត្រូវហើយ នឹងមានវគ្គបន្ទាប់ ដែលនឹងត្រូវបានបន្ថែម។ យ៉ាងណាមិញ ដោយសារតែយើងបានឈ្នះ ពេលនោះយើងនឹងទទួលបានប្រអប់កំណប់ ដែលមានកាតថ្មីមួយ។ ក៏ប៉ុន្តែ មិនមែនគ្រប់កាតដែលយើងទទួលបានសុទ្ធតែមានប្រយោជន៌នោះទេ ដោយកាតខ្លះពិតជាមានប្រយោជន៍សម្រាប់របស់យើង តែកាតខ្លះនឹងបង្កភាពភាពស្មុគស្មាញដល់យើងវិញ។ ដូច្នេះ នៅពេលយើងទទួលបានកាតថ្មី យើងត្រូវគិតថាតើកាតនេះជាកាតពិតត្រូវការដែរឬទេ។ បន្ទាប់ពីយើងជ្រើសរើសហើយ ប្រអប់កំណប់ក៏នឹងរលាយបាត់ដែរ។ យ៉ាងណាក៏ដោយ គ្រប់វគ្គដែលយើងបានលេង មិនប្រាកដថាវគ្គនីមួយៗសុទ្ធតែត្រូវជួបជាមួយនឹងពពួកបិសាចនោះទេ តែពេលខ្លះយើងក៏នឹងជួបសភាវៈល្អផងដែរ។
ក្នុងនាមជាអ្នកលេង យើងអាចកាតថ្មីៗបន្ថែមៗ និងបោះកាតចាស់ៗដែលមិនមានប្រយោជន៍ដល់យើង ដោយគ្រាន់តែចូលទៅកាន់។
- Shops ជាកន្លែងដែលយើងអាចប្រើប្រាស់កាក់មាស ដែលបានមកពីការប្រយុទ្ធ យកមកទិញកាត

- Forgotten Tavern ជាកន្លែងដែលយើងអាចបោះកាតណាមួយចេញ នៅពេលដែលវាខូចឬមិនមានប្រយោជន៍តទៅមុខទៀត

- Blacksmith’s Shop ជាហាងប្រើប្រាស់សម្រាប់ជួយបង្កើនថាមពលដល់កាតរបស់យើង

Fairy Blessing ជាកាតដែលអាចជួយសង្គ្រោះតួអង្គរបស់យើង នៅពេលយើងមិនអាចតបតជាមួយពពួកបិសាចបាន។

នៅវគ្គក្រោយៗទៀត យើងនឹបានងជួបស្តេចបិសាច ដែលមានកម្លាំងនិងរិទ្ធិខ្លំាងជាងបណ្តាបិសាចធម្មតា។ ដើម្បីកម្ចាត់បាន វាទាមទារអោយHeroរបស់យើងចាំបាច់ត្រូវមានកម្លាំងជាង។ បើយើងអាចយកឈ្នះលើស្តេចបិសាច នោះយើងប្រាកដជាទទួលបានកាក់ និងបទសោធន៍ជាច្រើន ស្របជាមួយគ្នាដែល យើងនឹងបន្តលេងនៅវគ្គបន្ទាប់ទៀតដែរ។ បន្ទាប់ពីយកឈ្នះសត្រូវ យើងនឹងឃើញថា បិសាចនីមួយៗមានភាពខុសគ្នារៀងៗខ្លួន។

- ស្វែងរកនៃការពិត
បន្តិចម្តងៗយើងប្រាកដជាបានដឹងពីសាច់រឿង និងមូលហេតុនៃបាត់ខ្លួនជីដូនរបស់ក្មេងស្រីនេះ ភ្ជាប់ជាមួយនឹងរឿងរាវដ៏អាថ៌កំបាំងដែលបានកើតឡើងក្នុងព្រៃខ្មៅ (Black Forest)។ នៅចុងបញ្ចប់ក្មេងស្រីកន្សែងក្រហមបានជួបមនុស្សអាថ៌កំបាំងម្នាក់។ បន្ទាប់ពីយើងបានយកឈ្នះលើមនុស្សអាថ៌កំបាំងនោះហើយ ទើបយើងបានដឹងថា ជីដូនរបស់ក្មេងគឺមិនធម្មតាទេ ដោយជីដូនរបស់នាងចង់ប្រើសមត្ថភាពរបស់គាត់គ្រប់គ្រងវេទមន្តខ្មៅ ប៉ុន្តែតែបរាជ័យ ហើយគាត់ក៏បានបាត់ជិរិត ដោយសារតែគាត់មានអាយុច្រើនផង។ ប៉ុន្តែយើងនៅតែត្រូវសង្ឃឹមថាពេលវេលានឹងអាចត្រឡប់មកវិញ ដើម្បីជួយសង្គ្រោះជីវិតរបស់លោកយាយ។
Comments
បើយើងនិយាយដល់ក្រាហ្វិច និងចំរៀងBackgroundវិញ មានលក្ខណៈល្អគ្រាន់បើ។ លើសពីនេះ ចំនួនកាតសរុបនៅក្នុងហ្គេមនេះមាន ៤០០កាត ដោយកាតនីមួយៗមានលក្ខណៈ និងប្រយោជន៍ខុសគ្នា ខណៈដែលពេលវេលានៃការលេង យើងប្រហែលជាត្រូវចំណាយពេលកន្លះម៉ោង តែវាបានផ្តល់ពេលវេលាដ៏រីករាយបំផុតដល់អ្នកលេងផងដែរ។

Night of the Full Moon សម្រាប់ខ្ញុំនឹងអោយពិន្ទុ ៤.៥ ដោយសារតែវាមាន the gameplay, graphics, animation និង background music ដែលភាពទាក់ទាញខ្លំាង។ ម្យា៉ង ហ្គេមមួយនេះផ្តោតទៅលើការការផ្សងព្រេង និង បង្កើននូវយុទ្ធសាស្ត្រក្នុងពេលប្រយុទ្ធ ដែលទំាំងនេះសុទ្ធតែជាអ្វីដែលខ្ញុំចូលចិត្ត។ ម្យ៉ាងទៀត សម្រាប់កម្មវិធីហ្គេមមួយនេះ ទំាំងអ្នកប្រើប្រាស់iOS 1$ និងអ្នកប្រើប្រាស់Android សុទ្ធតែអាចទាញយកមកលេងបានដោយឥតគិតថ្លៃ ដោយគ្រាន់តែវាយNight of the Full Moon។ ចំពោះកំុព្យូទ័រវិញ អាចទាញយកហ្គេមមួយនេះ តាមរយៈSteamបានផងដែរ។
ខាងក្រោមនេះជាតំណភ្ជាប់សម្រាប់ទាញយកកម្មវិធីហ្គេម៖
Android: https://reurl.cc/jq1ZRZ
iOS: https://reurl.cc/0Dp0EA
Steam: https://reurl.cc/MZ0584
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube