ហេតុអ្វីបានជាឧបករណ៍អេឡិចត្រូនិចមានបំពាក់បច្ចេកវិទ្យាNFC? NFCជាអ្វី?
បច្ចុប្បន្ននេះ គេឃើញមានការប្រើប្រាស់បចេ្ចកវិទ្យាឥតខ្សែមានការកើនឡើងជាខ្លំាង ដោយវាត្រូវបានបំពាក់នៅក្នុងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ រាប់ចាត់តាំងពីស្មាតហ្វូន កំុព្យូទ័រ និងកាសប្លូលធូរ។

Written by Heaur

01/11/2021

បច្ចុប្បន្ននេះ គេឃើញមានការប្រើប្រាស់បចេ្ចកវិទ្យាឥតខ្សែមានការកើនឡើងជាខ្លំាង ដោយវាត្រូវបានបំពាក់នៅក្នុងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ រាប់ចាត់តាំងពីស្មាតហ្វូន កំុព្យូទ័រ និងកាសប្លូលធូរជាដើម។ ក្នុងចំណោមបច្ចេកវិទ្យាឥតខ្សែរទំាងនោះ NFCជាបច្ចេកវិទ្យាមួយដែលគេមិនអាចមើលរំលងបាន ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចំាំថ្ងៃ។

NFC គឺជាបច្ចេកវិទ្យាឥតខ្សែដ៏សំខាន់មួយ ដោយសារការរីកចម្រើននៃប្រព័ន្ធទូទាត់តាមអ៊ិនធរណេត ដូចជា Samsung Pay, Alipay, Apple pay និង Google Pay ជាដើម។  NFC ចេញពីពាក្យជាភាសាអង់គ្លេសថា “Near Field Communication”។ មានន័យថា វាបើកការទំនាក់ទំនងទៅកាន់ឧបករណ៍ដែលនៅជិតគ្នា។ សម្រាប់បច្ចេកវទ្យា NFC​ នេះ ត្រូវបានគេបែងចែកជា២ប្រភេទ មួយជាឧបករណ៍សម្រាប់ផ្ញើរពត៌មាន (passive) និងឧបករណ៌មួយទៀតសម្រាប់ ទទួល និងបញ្ចូនពត៌មាន(active)។

សម្រាប់ឧបករណ៌ដែលមានNFC ជាPassive វានឹងធ្វើការផ្ញើព័ត៌មានទៅឧបករណ៍NFC ផ្សេងទៀត ដោយមិនចាំបាច់ប្រើប្រភពថាមពលដោយខ្លួនឯង។ តែវាមិនអាចដំណើរការព័ត៌មានដែលបានផ្ញើពីឧបរកណ៌ ដោយវាគ្មានមុខងារទទួល ហើយវាក៏មិនអាចភ្ជាប់ជាមួយនឹងឧបរណ៌Passive ដូចគ្នាបានដែរ។ ភាគច្រើនវាត្រូវបានគេប្រើប្រាស់ជាទម្រង់ការផ្សាយពាណិជ្ជកម្មនៅតាមជញ្ជាំង។ចំណែកឯឧបករណ៍Active NFC ជាឧបករណ៍ដែលអាចបញ្ជូននិងទទួលទិន្នន័យទៅកាន់ឧបករណ៌ផ្សេងទៀត ដោយអាចប្រាស្រ័យទាក់ទងជាមួយនឹងActive NFCដូចគ្នា  ហើយក៏អាចភ្ជាប់ជាមួយនឹងឧបករណ៍Passive NFC បានផងដែរ។ ស្មាតហ្វូន សេវាដឹងជញ្ជូន ការបង់ប្រាក់និងឧបករណ៍អេឡិចត្រូនិចជាច្រើងសុទ្ធតែមានបច្ចេកវិទ្យាActive NFCនេះទំាំងអស់។

Source: www.androidauthority.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …