ទីបំផុត Amazon នឹងបញ្ចេញNew World នៅថ្ងៃទី៣១ខែសីហាខាងមុននេះហើយ
បន្ទាប់ពីបានព្យារពេលចេញផ្យាយកម្មវីដេអូហ្គេម New World ម្តងហើយម្តងទៀត។ ក្រុមហ៊ុនAmazonគ្រោងនឹងបញ្ចេញ MMO នៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ខាងមុខ។

Written by Heaur

02/17/2021

បន្ទាប់ពីបានព្យារពេលចេញផ្យាយកម្មវីដេអូហ្គេម New World ម្តងហើយម្តងទៀត។ ឥឡូវនេះក្រុមហ៊ុនAmazonគ្រោងនឹងបញ្ចេញ MMO(massively multiplayer online) ដែលនឹងមកដល់នៅរដូវផ្ការីកនេះ នៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ខាងមុខ។ ចាប់តាំងពីខែកក្កដា លោកនាយកគ្រប់គ្រង់កម្មវិធីដេអូហ្គេម លោកScot Laneបាននិយាយថា ក្រុមហ៊ុន Amazon ហ្គេមស្ទូឌីយោ(Amazon Game Studios)បានបង្កើតនូវលក្ខណៈពិសេសគួរឱ្យទាក់ទាញអារម្មណ៍ជាច្រើន ដែលជាហេតុធ្វើអោយក្រុមហ៊ុនចេញមិនទាន់ពេលវេលាតាមការប្រកាសកាលពីឆ្នាំមុន។

លើសពីនេះ ក្រុមការងារលោកជឿជាក់ថាលក្ខណៈពិសេសទាំងនោះគឺជា“ ការផ្លាស់ប្តូរដ៏សម្បើមនិងអស្ចារ្យបំផុត” ដែលទាមទារអោយ ក្រុមហ៊ុនអាចត្រៀមរួចរាល់សម្រាប់ការដាក់ឱ្យដំណើរការ។ ក្នុងពេលនេះ កម្មវិធីហ្គេមNew World គ្រោងនឹងបន្តការសាកល្បងអាល់ហ្វា(alpha testing)ជាមួយនឹងការបើកបែតា(beta)ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែកក្កដាជាមុនសិន។

នៅពេលវាត្រូវបានប្រកាសជាលើកដំបូងក្រុមហ៊ុន Amazonបាននិយាយថាហ្គេមនេះនឹងចេញនៅខែឧសភាឆ្នាំ ២០២០។ បន្ទាប់មកការរាតត្បាតមេរោគ, Amazon Game Studios បាននិយាយថា ខ្លួនប្រហែលជាត្រូវការរយៈពេលជិតមួយឆ្នាំពេញបន្ថែមទៀត ដើម្បីបន្ថែមមាតិកាពាក់កណ្តាលនិងរហូតដល់ចុងបញ្ចប់(mid និង​ endgame)។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …