យោងតាមពាក្យចចាមអារ៉ាមចុងក្រោយបង្អស់ពីប្រទេសចិន Realme កំពុងតែមមាញឹកធ្វើការលើថេប្លេតមួយទៀត សម្រាប់មកស្នងតំណែង Realme Pad និង Realme Pad Mini ដែលចេញកាលពីឆ្នាំមុន។ បន្ទះស្ដើងថ្មីនេះ ត្រូវបានគេសន្មត់ថាជា tablet លំដាប់ខ្ពស់បំផុតនៃក្រុមហ៊ុននេះ ដោយសារតែវាត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 870 ។

មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែវាត្រូវបានគេនិយាយថានឹងមកជាមានអេក្រង់ LCD ដែលមានកម្រិតបង្ហាញខ្ពស់ QHD+ និង Refresh Rate 120 Hz ជាមួយថាមពលថ្ម 8,360 mAh។ Realme VP Xu Qi ត្រូវបានគេរាយការណ៍ថាបានហៅថេប្លេតនេះថាជាស្តេចនៃ tablet ជួរតម្លៃថវិការរបស់គេ ប៉ុន្តែគាត់មិនទាន់បញ្ជាក់ឲ្យយើងដឹងច្បាស់ពីតម្លៃរបស់វានោះទេ តែយើងអាចរំពឹងបានថាវានឹងក្លាយជាថេប្លេតដែលមានតំលៃទាប់បំផុតដែលមានបំពាក់បន្ទះឈីប SD 870។
ថេប្លេតនេះត្រូវបានគេរំពឹងថានឹងត្រូវបានចេញលក់ជាផ្លូវការមុនដំណាច់ខែនេះសម្រាប់ទីផ្សារប្រទេសចិនរួមជាមួយនឹង GT Neo3 150W Naruto special edition។ យើងសង្ឃឹមថាថេប្លេតថ្មីរបស់ Realme នឹងមិននៅចិនយូរពេកនោះទេ ពោលគឺវាអាចនឹងមានលក់សម្រាប់ទីផ្សារសកលលោក។
ប្រភព៖ GSMArena