យោងទៅតាមពត៌មានបែកធ្លាយមួយអំពីក្រុមហ៊ុន Nintendo បានបង្ហាញថាហ្គេមមា៉រីអូថ្មីនឹងមាននៅលើ Switch ឆាប់ៗនេះហើយ ដែលជាពត៌មានដ៏ល្អចំពោះអ្នកគាំទ្រដែលកំពុងរងចាំ ហ្គេមថ្មីនេះត្រូវបានគេរាយការណ៍ថានឹងចេញនៅកំឡុងពាក់កណ្តាលឆ្នាំ2021 នេះហើយ។
តាមរយៈអ្នកគាំទ្រខ្លះបានបកស្រាយរឿងនេះថាជាការលេចធ្លាយអំពីចំណងជើង Golden Sun ដែលបានបង្កើតឡើងដោយ Camelot ។ ប្រសិនបើវាជាការពិត នេះហើយគឺជាហ្គេម Golden Sun លើកដំបូងក្នុងទសវត្សរ៍មួយដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រផងដែរ។
ទោះយ៉ាងណាពេលនេះការលេចធ្លាយគឺផ្តោតសំខាន់លើហ្គេមម៉ារីអូថ្មីដែលប្រាកដថានឹងលក់ដាច់ជាង ហ្គេម Golden Sun ទៅទៀត ដែលជាហ្គេមគេប៉ាន់ស្មានថាជាហ្គេមដែលនឹងទទួលបានជោគជ័យបំផុតទៀតផង។
ប្រភព៖ gamingintel
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia