ខណៈដែលអង្គការណាសាបានផ្អាកកិច្ចព្រមព្រៀងលើយានអវកាសរបស់SpaceX។ ឥឡូវនេះ លោកElon Musk ជួបបញ្ហាឈីក្បាលមួយទៀត ដោយនាយកប្រតិបត្តិ Neuralink បានប្រកាសចាកចេញពីក្រុមហ៊ុនតាមរយៈគណនី Twitter របស់គាត់។ នាយកប្រតិបត្តិរូបនេះមិនបានបញ្ជាក់ពីមូលហេតុនៃការសំុឈប់នេះទេ។
លោកMax Hodak ជាអ្នកបានបង្កើតក្រុមហ៊ុនNeuralink ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខាងផ្នែកសុខភាព បានចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុន Tesla និងនាយកប្រតិបត្តិ SpaceX លោក Elon Musk បានចែកផ្លូវគ្នា។ លោកHodak បាននិយាយនៅក្នុងសាររបស់គាត់ថា“ ខ្ញុំមានព័ត៌មានខ្លះ។ ខ្ញុំមិននៅ Neuralink ទៀតទេ។ ខ្ញុំបានរៀនសូត្រច្រើននៅទីនោះច្រើនណាស់ ហើយទោះបីជាលោកចេញពីក្រុមហ៊ុនNeuralink, តែលោកនៅតែជាអ្នកគាំទ្រដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនចាប់ពីពេលនេះតទៅ” ។

យ៉ាងណាមិញ Neurolink គឺជាក្រុមហ៊ុនមួយ ដែលធ្វើការផ្តោតលើការអភិវឌ្ឍផ្នែកខួរក្បាលនិងការបញ្ជារពីម៉ាស៊ីន(machine interfaces) ដែលលោក Musk បានបញ្ជាក់ថានៅថ្ងៃណាមួយបច្ចេកវិទ្យា Neuralink អាចត្រូវបានប្រើជួយដល់មនុស្សវង្វេងស្មារតី អាចរស់នៅបានជាថ្មីម្តងទៀត ដោយការបញ្ចូលខួរក្បាលមនុស្សជាមួយនឹងបញ្ញាសិប្បនិម្មិត។
ទោះយ៉ាងណា ស្ថាប័នវិទ្យាសាស្ត្រខ្លះមានការងឿងឆ្ងល់ និងរិះគន់ក្រុមហ៊ុនNeurolinkនេះ។ តែនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានវិនិយោគរាប់លានដុល្លារនៅ Neuralink ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ជាមួយ Hodak និងអ្នកមួយចំនួនទៀត។ របាយការណ៍ស្ថិតិកាលពីឆ្នាំមុនបាននិយាយថាអតីតបុគ្គលិកមួយចំនួនបានពិពណ៌នាអំពីវប្បធម៌ផ្ទៃក្នុងដែលមានភាពច្របូកច្របល់នៅក្នុង Neuralink។
ម៉្យាងវិញទៀត កន្លងមកនេះ មានខ្សែវីដេអូបង្ហាញពីស្វាមួយ ដែលគេបានបំពាក់ប្រដាប់បញ្ចោញមួយទៅក្នុងខ្ួរក្បាលរបស់វា, ហើយតម្រូវអោយវាលេងហ្គេម, ដោយសត្វនោះវាបានប្រើប្រាស់ចិត្តរបស់វា(his mind) លេងនៅលើអេក្រង់កុំព្យូទ័រប៉ុណ្ណោះ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports