ប្រសិនបើលោកអ្នក ជាអ្នកដែលចូលចិត្តទស្សនាកម្មវិធីទូរទស្សន៍(TV show) ដូចជាកម្មវិធីទាក់ទិនជីវិតអនាគត។ ខ្ញុំបាទនឹងណែនាំពីកម្មវីធីដ៏ពេញនិយមមួយ ដែលមានឈ្មោះ Marriage or Mortgage។ កម្មវិធីនេះនឹងបង្ហាញអោយឃើញពីគូរសង្សារច្រើនគូ ថាតើពួកគេសម្រេចចិត្តជ្រើសរើសយកចំណងអាពាហ៍ពិពាហ៍ជាមុន ឬក៏ជ្រើសរើសយកការខ្ជីប្រាក់សម្រាប់ទិញផ្ទះជាមុន។ ដើម្បីអាចអោយគូរសង្សាទំាងនោះសម្រេចចិត្តបាន កម្មវិធីនេះក៏បានអញ្ជើញអ្នករៀបចំផែនការអាពាហ៍ពិពាហ( wedding planner) និងភ្នាក់ងារអចលនៈទ្រព្យ(real estate agent)មកចូលរួមផងដែរ។ េហតុអ្វី?

នៅក្នុងកម្មវិធីមួយនេះ គេតម្រូវអោយមាការប្រកួតគ្នារវាងអ្នករៀបចំផែនការអាពាហ៍ពិពាហ និងភ្នាក់ងារអចលនៈទ្រព្យ ថាតើពួកគេត្រូវធ្វើដូចម្តេចខ្លះ ដើម្បីអាចយកឈ្នះបេះដូងរបស់គូរស្វាមីភរិយាទំាំងនោះបាន? ឬមតិយោបលបែបណាខ្លះ ដើម្បីអាចទាញចិត្តគូរសង្សាទំាងនោះ ងាកមកជឿកជាកហេតុផលរបស់ពួកគេបាន។
តាមរយៈកម្មវិធីនេះ យើងឃើញថា គូស្វាមីភរិយាវ័យក្មេងៗបច្ចុប្បន្ននេះ មិនអាចមានលទ្ធភាពអាចសម្រេចបានទំាងពីរក្នុងពេលតែមួយនោះទេ ដែលនេះគឺទាមទារអោយពួកគេត្រូវជ្រើសរើសយកជម្រើសណាមួយ រវាងផ្ទះក្នុងក្តីសុបិន្ត ឬពិធីមង្គលការដែលពួគប៉ងប្រាថ្នា ។ ក៏ប៉ុន្តែ ស្វាមីភរិយាទំាងនោះអាចធ្វើការចែករំលែកពីពត៌មានផ្ទាល់ខ្លួន ឆ្លើយនូវសំណួរ ឬពិភ្សារជាមួយនឹងដៃគូររបស់ខ្លួនមុនពេលសម្រេចចិត្តអ្វីមួយផងដែរ។
កម្មវិធីMarriage or Mortgage នេះគ្រោងនឹងបញ្ចំាងនៅថ្ងៃទី១០ ខែមីនា នៅលើNetflix ខាងមុននេះ ។ កំុភ្លេចចូលទស្សនាទំាងនអស់គ្នាណា!!
តើលោកអ្នកនឹងជ្រើសរើសយកគ្រួសារមុន ឬផ្ទះមុន?? ប្រាប់តិចមើល!!
ចង់បានប្រពន្ធមុន ឬចង់បានផ្ទះមុន?
Source: www.polygon.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube