ក្រុមហ៊ុន Netflix បានធ្វើបច្ចុប្បន្នភាពទៅលើគុណភាពសម្លេងសម្រាប់អ្នកមើលដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android
ថ្មីៗនេះក្រុមហ៊ុន Netflix បានដំឡើងកម្មវិធី Android របស់ខ្លួនដើម្បីចាក់សម្លេងជា xHE-AAC

Written by Dorn Visal

01/25/2021

សូមកុំមានការភ្ញាក់ផ្អើលអីប្រសិនបើអ្នកកំពុងទស្សនាវីដេអូរតាម Netflix ហើយមានអារម្មណ៍ថាស្តាប់ទៅល្អប្រសើរជាមុនសម្រាប់អ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទ Android ។ ព្រោះថាថ្មីៗនេះក្រុមហ៊ុន Netflix បានដំឡើងកម្មវិធី Android របស់ខ្លួនដើម្បីចាក់សម្លេងជា xHE-AAC (ពង្រីកHE-AAC ជាមួយ MPEG-D DRC ) ដោយសន្យាថាគុណភាពស្ទូឌីយោសម្លេងក៏កាន់តែស៊ីសង្វាក់គ្នាដែរពោលគឺអ្នកប្រើប្រាស់ នឹងកាន់តែពេញចិត្តជាមួយការស្តាប់របស់ពួកគេ និងរីករាយជាមួយវា ព្រមទាំងរីករាយជាមួយការបន្ថែមផ្សេងៗជាច្រើនទៀតផងដែរ។

ការអាប់ដេតថ្មីនេះផ្តល់ជូននូវអត្រា​ bitrate ដែលអាចធ្វើឲ្យគុណភាពសំឡេងប្រសើរឡើងនៅពេលដែល Connection របស់អ្នកត្រូវបានអនុញ្ញាត។ ការគ្រប់គ្រងកម្រិតសំឡេងជួយទប់ស្កាត់ការផ្លាស់ប្តូរសំលេងខ្លាំងៗ (Loudness management) និងជួយកាត់បន្ថយសំឡេងរំខានបានច្រើន។


Credit image: thefpsreview

ហើយដើម្បីទទួលបានការអាប់ដេតថ្មីនេះអ្នកតម្រូវអោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ដើម្បីប្រើ xHE-AAC ។ 

ប្រភព៖ engadget
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …