កូវីដមកទៀតហើយ ចេញទៅណាក៏មិនកើត ទៅមើលរឿងក៏មិនរួច នៅតែក្នុងផ្ទះមហាអផ្សុក ហើយមិនដឹងត្រូវអីទៀត! ដើម្បីបំបាត់ការធុញទ្រាញនិងការអផ្សុកនៅក្នុងផ្ទះ អាចកម្សាន្តអារម្មណ៍តាមរយៈការទស្សនាកម្មវិធីនិងខ្សែភាពយន្តល្បីៗខាងក្រោមនេះបានណា! តោះៗ តើកម្មវិធីឬរឿងមួយណា ដែលអ្នកទំាងអស់គ្នាចូលចិត្តទស្សនាជាងគេ??
1. YES DAY (Comedy Movie)
ជានិច្ចកាលមានអារម្មណ៍ថាលោកបា៉ អ្នកម៉ាក់តែងតែនិយាយថា “NO”ចំពោះកូនៗ និងមិត្តរួមការងារ។ ឥឡូវនេះ Allison ហើយនឹង Allison សម្រេចចិត្តផ្តល់ YES Day ឱ្យកូនៗ ទាំង៣នាក់របស់ពួកគេហើយ ដែលជាពេលវេលាដែលក្មេងៗទាំងនោះអាចធ្វើការ ២៤ ម៉ោងក្នុងការបង្កើតវិន័យរបស់ពួកគេ។ ក្មេងទំាំង៣នាក់នោះនឹងត្រូវបានលោកប៉ា អ្នកម៉ាក់ នាំទៅធ្វើដំណើរផ្សងព្រេងនៅជុំវិញទីក្រុង Los Angeles ដែលនឹងធ្វើអោយពួកគេមានភាពស្និតស្នាលជាងពេលមុនៗទៀតទេ។ បើចង់ដឹងកាន់តែច្បាស់, ខ្សែភាពយន្តYES DAYនេះ នឹងចាក់បញ្ចាំងនៅថ្ងៃទី១២ ខែមីនានេះហើយណា…
2. Zero Chill (Drama)
Kayla គឺជាខ្សែភាពយន្ត ដែលបង្ហាញពីអ្នកជិះស្គីដ៏មានទេពកោសល្យម្នាក់ ឈ្មោះ Kayla ត្រូវបានបង្ខំឱ្យបោះបង់អ្វីៗទាំងអស់ចោល នៅពេលដែលគ្រួសាររបស់នាង សុខចិត្តធ្វើតាមប្អូនប្រុសភ្លោះរបស់នាង ឈ្មោះMac, ដែលMac ចង់ទៅរៀននៅសាលាកីឡាវាយកូនគោលលើទឹកកកដ៏ល្បីល្បាញមួយនៅប្រទេសអង់គ្លេស។ Zero Chill មាននៅលើ Netflix ថ្ងៃទី ១៥ ខែមីនា!
3. Waffles + Mochi (TV Show)
Waffles និង Mochi បានចាប់ផ្តើមបេសកកម្មស្វែងយល់ពីអាហារ និងវប្បធម៌នៅទូទំាងពិភពលោក ដើម្បីក្លាយជាមេចុងភៅដ៏ឆ្នើមម្នាក់។ ដោយមានជំនួយពីលោកស្រីObama, Waffles និង Mochi បានធ្វើដំណើរជុំវិញពិភពលោក ដោយបានរៀនពីរបៀបនៃការចំអិនអាហារ និងវប្បធម៌ផ្សេងៗគ្នារបស់ប្រទេសទំាងនោះ! កម្មវិធី Waffles + Mochi នឹងបញ្ចាំងនៅលើ Netflix ថ្ងៃទី 16 ខែមីនា។
4. The Beginning Succession (Anime Movie)
The Beginning Succession គឺជាខ្សែភាគយន្គគំនូរជីវចលរដូវកាលទី ២។ ដោយរឿងនេះ បង្ហាញពីតួអង្គKeith ត្រូវបានគេចាប់ពង្រត់ និងមិត្តភក្តិចាស់របស់ Koku ដែលត្រូវបានគេស្គាល់ថាជាKiller B បានត្រឡប់មកវិញ ខណៈដែលមនុស្សមួយចំនួនត្រូវបានគេចោទដោយមាការសមគំនិតពាក់ព័ន្ធនឹងការលួចមកុដមាស។ The Beginning Succession នឹងដាក់បង្ហាញនៅNetflix នៅថ្ងៃទី ១៨ ខែមិនានេះ។
5. Alien TV: Season 2 (Anime Movie)
អ្នកយកព័ត៌មានរបស់មនុស្សក្រៅភពឈ្មោះIxbee, Pixbee និង Squee បានធ្វើដំណើរមកផែនដី ដោយពួកគេទំាំង៣នាក់ បានរៀនអំពីទំនៀមទម្លាប់ និងការច្នៃប្រឌិតប្លែកៗរបស់មនុស្សជាតិ ដូចជាការបង្កើតនូវរថភ្លើងនិងម៉ូតfashionជាច្រើន។ សម្រាប់ការទស្សនាខ្សែភាពយន្តគំនូវជីវចលនេះ Netflixនឹងបង្ហាញនៅថ្ងៃទី១៩ ខែមីនាខាងមុខ។
6. A Week Away (Romantic Movie)
យុវជនដែលតែងតែមានបញ្ហាមិនចេះចប់, រហូតដល់ពេលមួយយុវជនWill Hawkins បានទៅបោះជំរំុជាលើកដំបូង។ នៅពេលនោះហើយ ដែលគាត់បានរកស្គាល់មិត្តភក្តិ និង ឪពុកម្នាក់។ តែអ្វីដែលកាន់តែពិសេសគឺ នៅកន្លែងបោះជំរំុននោះហើយជាពេលដែល Hawkins បានរកឃើញម្ចាស់បេះដូងរបស់គាត់…។ បើចង់ទស្សនារឿងពេញ កំុភ្លេចនៅលើNetflix ថ្ងៃទី២៦ ខែមីនានេះណា។
កម្មវីធី និងខ្សែភាពយន្តខាងនេះសុទ្ធតែជាកម្មវិធីដែលមានការចាប់អារម្មណ៍និងល្បីខ្លំាងនៅលើNetflix។ កុំភ្លេចទស្សនាទំាងអស់គ្នាអស់ណា ដឹងថាមិនខកបំណង់ទេ តោះៗៗ ជាមួយAdmin។
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube