ចេញពីវិស័យភាពយន្ត ក្រុមហ៊ុនNetflix បានបង្កើតនូវកម្មវិធីហ្គេមរបស់ខ្លួន ដោយក្រុហ៊ុនកំពុងតែធ្វើអោយកម្មវិធីហ្គេមរបស់ខ្លួនទទួលបានការគាំទ្រអោយកាន់តែទូលំទូលាយជាង។ បន្ទាប់ពីបានសាកល្បងនៅក្នុងប្រទេសប៉ូឡូញកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនកំពុងតែព្យាយាមពង្រីកទីផ្សាររបស់ខ្លួន។

បច្ចុប្បន្ននេះមានហ្គេមចំនួន ៥ ប៉ុណ្ណោះដែលត្រូវលេង ដូចជាStranger Things: 1984, Stranger Things 3: The Game, Shooting Hoops, Card Blast, និង Teeter Up។ ដើម្បីចូលលេងហ្គេមខាងលើគេអាចចូលទៅកម្មវិធីNeflixស្វែងរកGame Tab ដែលមានរូបសញ្ញាហ្គេម ហើយចុចហ្គេមដែលយើងចង់លេង។​ សម្រាប់អ្នកប្រើប្រាស់ Android ហ្គេមNetflix ទាំងអស់នឹងចេញនៅក្នុងសប្តាហ៍នេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports