Netflix ចំលងកម្មវិធីតាម TikTok?
ក្រុមហ៊ុន Netflix កំពុងដាក់បង្ហាញកម្មវិធីថ្មីមួយសម្រាប់ទូរស័ព្ទដៃ ដែលកម្មវិធីនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវទទួលបានការសើចសប្បាយ។

Written by Heaur

03/04/2021

ក្រុមហ៊ុន Netflix កំពុងដាក់បង្ហាញកម្មវិធីថ្មីមួយសម្រាប់ទូរស័ព្ទដៃ ដែលកម្មវិធីនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវទទួលបានការសើចសប្បាយពេញមួយយប់ ដោយមិនចាំបាច់មើលកម្មវិធីទូរទស្សន៍ឬខ្សែភាពយន្ត នោះគឺកម្មវិធីFast Laughs។

Fast Laughs ដែលបច្ចុប្បន្ននេះ អាចប្រើបានសម្រាប់តែអ្នកដែលមានទូរស័ព្ទដំណើរការដោយiOS នៅក្នុងប្រទេសដែលក្រុមហ៊ុនជ្រើសរើសមួយចំនួនប៉ុណ្ណោះ។ បើគេពិនិត្យអោយកាន់ច្បាស់ គេអាចឃើញថា កម្មវិធីFast Laughsនេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងកម្មវិធីTikTok ឬ Instagram Reels ដែរ។ Clipខ្លីៗ និងមានលក្ខណៈខុសៗគ្នាទាំងនោះ ត្រូវបានកាត់ចេញពីកម្មវិធីល្បីៗដូចជា Big Mouth ឬកម្មវិធីកំសាន្តដែលសម្តែងដោយJerry Seinfeld និង Ali Wong ជាដើម។ ក្នុងចំណោមកម្មវីធីល្បីៗទំាងនោះ ប្រសិនបើការសម្តែងណាមួយដែលអាចទាញចំណាប់អារម្មណ៍ទស្សនាបាន អ្នកប្រើអាចរក្សាទុករាល់កម្មវិធីទាំងនោះ ដោយពួកគេអាចចូលមើលនៅពេលក្រោយបានផងដែរ។

ការបង្កើតនូវកម្មវិធីFast Laughs នេះ គឺជាផ្នែកមួយក្រុមហ៊ុនNetflix ដោយក្រុមហ៊ុនបានមើលឃើញពីការរីកចម្រើននិងភាពលេចធ្លោរបស់ TikTok នៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។ របាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុនNetflix បានបង្ហាញយ៉ាងជាក់លាក់ថា TikTok ជាដៃគូប្រកួតប្រជែងដ៏ធំមួយដែលប្រកែកមិនបាន។ 

នេះក៏មិនមែនមានន័យថាក្រុមហ៊ុន Netflix និង TikTok បង្កើតកម្មវិធីកំសាន្តដូចគ្នានោះទេ ប៉ុន្តែNetflix មើលឃើញថា មនុស្សកំពុងចំណាយពេលជាច្រើនលើ TikTok ហើយ ដូច្នេះពួកគេទំាំងនោះនឹងមានពេលវេលាតិចតូចសម្រាប់ការទស្សនាខ្សែភាគយន្តNetflix ។

ដោយសារមានClip វីដេអូជាច្រើន ដែលអ្នកប្រើប្រាស់ជាទូទៅមិនអាចចូលមើល ឬមិនបានដឹង ដូចនេះកម្មវិធីFast Laughsនេះនឹងផ្តល់ឱ្យអតិថិជននូវអ្វីដែលពួកគេបានខកខាន។ ម្យ៉ាងទៀត ភាពខុសគ្នារវាង TikTok និងFast laughs របស់ Netflixគឺក្រុមហ៊ុនNetflix មិនបានព្យាយាមបង្កើតវេទិកា(Contents)ថ្មី ដើម្បីផ្តល់ការកម្សាន្តនោះទេប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនប្រើប្រាស់មុខងារថ្មី ដើម្បីរក្សាចំនួនមនុស្សអោយចូលប្រើប្រាស់កម្មវិធីថ្មីរបស់ខ្លួន។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …