ក្រុមហ៊ុន Netflix បានបន្ថែមខ្សែភាពយន្តមួយទៀតទៅក្នុងខ្សែភាពយន្តដើម ដែលមានគម្រោងនឹងចាក់បញ្ចាំងនៅឆ្នាំនេះ។ វាបានរំលោភសិទ្ធិនៅទំាំងពិភពទូទាំងពិភពលោក (ដោយមិនរាប់បញ្ចូលប្រទេសចិន) ដែលបានបង្កើតគំនូរជីវចល The Mitchells vs The Machine ដែលពីមុនត្រូវបានគេហៅថាConnected។

ដំបូងឡើយក្រុមហ៊ុន Sony Pictures គ្រោងនឹងចាក់បញ្ចាំងខ្សែភាពយន្តនៅតាមរោងកុនកាលពីខែតុលាកន្លងមកនេះ ហើយក៏គ្រោងនឹងចាក់នៅលើNetflix ផងដែរ។ ប៉ុន្តែឥឡូវនេះក្រុមហ៊ុននឹងមិនអាចចាក់ផ្សាយខ្សែភាពយន្តនេះលើ Netflix បាននោះទេ គេត្រូវរង់ចាំរហូតដល់ចុងឆ្នាំនេះសិន។ យោងតាមប្រភពព័ត៌មាន Variety បានឱ្យដឹងថាក្រុមហ៊ុន Netflix បានចំណាយប្រាក់ជាង ១០០ លានដុល្លារដើម្បីទទួលបានសិទ្ធិទិញខ្សែភាពយន្តនេះ។
The Mitchells vs. The Machines គឺជាភាពយន្តដែលនិយាយអំពីគ្រួសារមួយដែលកំពុងតស៊ូដើម្បីទាក់ទងគ្នា ខណៈដែលបច្ចេកវិទ្យាដើរតួនាទីកាន់តែធំនៅក្នុងការជីវិតរបស់ពួកគេ។ នៅលើការធ្វើដំណើរតាមផ្លូវឆ្លងកាត់ប្រទេសដើម្បីនាំកូនស្រីច្បង Katie ទៅមហាវិទ្យាល័យ មនុស្សយន្តជំនួយនិងម៉ាស៊ីនផ្សេងទៀត បានលេចចេញជាការគំរាមកំហែងដល់ពេលវេលាជួបជំុគ្រួសាររបស់ពួកគេ។ នេះគ្រាន់តែជាការសង្ខេបខ្លីតែប៉ុណ្ណោះ។ ដោយត្រូវរង់ជាខែទៀត ទើបខ្សែភាពយន្តតុក្តាមួយនេះ នឹងត្រូវចាក់បញ្ចាំងក្នុងNetflix បើទោះបីគេមិនអាចចូលទៅមើលក្នុងរោងកុនដោយផ្ទាល់ក៏ដោយ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube