នៅខែធ្នូឆ្នាំ ២០២០ Samsung និង Google បានប្រកាសថាផលិតផលNest នឹងទទួលបានការគាំទ្រពី Samsung SmartThings ហើយផលិតផលផ្ទះឆ្លាតវៃរបស់ Samsungនឹងគាំទ្រដល់Google Assistant។ឥឡូវនេះបន្ទាប់ពីការលើកឡើងខ្លីមួយ ក្នុងអំឡុងពេលSamsung Unpackedការធ្វើសមាហរណកម្មNestកំពុងចាប់ផ្តើម បង្ហាញដល់អ្នកប្រើប្រាស់។
ប្រសិនបើអ្នកកំពុងប្រើSmartThingsហើយចង់បន្ថែមឧបករណ៍Nest របស់អ្នកសូមចូលទៅកាន់កម្មវិធីហើយចូលទៅកាន់Menu “បន្ថែមឧបករណ៍” ។ ទោះបីខ្ញុំមិនអាចសាកល្បងដោយខ្លួនឯងនេះក៏ដោយអ្នកគួរតែអាចប្រើជម្រើស “Scan nearby”ដើម្បីរកផលិតផលNestរបស់អ្នកដោយស្វ័យប្រវត្តិ។បើមិនដូច្នោះទេអ្នកអាច រកឃើញNestនៅក្នុងបញ្ជីម៉ាកដែលមានហើយភ្ជាប់វត្ថុដោយដៃ។
វាពិតជាល្អណាស់ដែលបានឃើញក្រុមហ៊ុន Samsung និង Google ធ្វើការជាមួយគ្នាលើបញ្ហានេះជាពិសេសនៅពេលវាធ្វើអោយបទពិសោធន៍អ្នកប្រើ ប្រាស់កាន់តែប្រសើរឡើង។ សង្ឃឹមថាយើងនឹងបានឃើញ Google Assistant លេចឡើងនៅលើឧបករណ៍ឆ្លាតរបស់ Samsung ឆាប់ៗនេះ។
ប្រភព៖ androidpolice
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia