មានដឹងអត់ថា ហេតុអ្វីបានជាNASAភ្ជាប់ឧទ្ធម្ភាគចក្រធុនតូចទៅភពអង្គារដែរ?
យាន្តPerseveranceមិនមែនធ្វើដំណើរនៅលើភពអង្គារតែម្នាក់ឯងនោះទេ។ ផ្ទុយទៅវិញ អង្គការNASAក៏បានភ្ជាប់ឧទ្ធម្ភាគចក្រតូចមួយដែលមានឈ្មោះថា Ingenuityដែរ ។

Written by Heaur

02/23/2021

អង្គការNASA បានចុះចតយានអវកាសPerseverance បានដោយជោគជ័យនៅលើផ្ទៃភពព្រះអង្គារកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ។ រូបភាព ដែលថតចេញពីមុំផ្សេងគ្នា ត្រូវបានបន្ថែមទៅរូបថតដែលមានគុណភាពបង្ហាញទាប ដើម្បីអាចអោយវាបញ្ជូនរូបភាពនោះពីយានអវកាស ផ្ញើរមកកាន់ភពផែនដីភ្លាមៗផងដែរ។

យាន្តPerseverance មិនមែនជាយន្តដែលត្រូវបានធ្វើដំណើរនៅលើភពអង្គារតែម្នាក់ឯងនោះទេ។ ផ្ទុយទៅវិញ អង្គការNASA ក៏បានភ្ជាប់ឧទ្ធម្ភាគចក្រតូចមួយដែលមានឈ្មោះថា Ingenuity អមដំណើរជាមួយនឹងយាន្តPerseverance ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាដែលមាននៅលើឧទ្ធម្ភាគចក្រ, អង្គការNASA មានគោលបំណងចង់សាកល្បងអោយ ឧទ្ធម្ភាគចក្រIngenuity នេះហោះនៅលើភពអង្គារ ថាតើស្រទាប់បរិយាកាសនៅភពក្រហមនេះអាចអោយយន្តហោះបានដែរឬទេ។ ប្រសិនបើឧទ្ធម្ភាគចក្រនោះពិតជាអាចហោះក្នុងស្រទាប់បរិយាកាសនៅភពអង្គារមែននោះ វាក៏នឹងចូលរួមចំណែកក្នុងការគូសវាសផែនទីសម្រាប់បេសកកម្មនៅភពព្រះអង្គារនាពេលអនាគត។ ទន្ទឹមនឹង លក្ខណៈពិសេសមួយទៀតនៃឧទ្ធម្ភាគចក្រធុនតូចនេះគឺថា វាអាចធ្វើការជាមួយLinux។

លោក Tim Canham វិស្វករជាន់ខ្ពស់នៃមន្ទីរពិសោធន៍ NASA Jet Propulsion Laboratory បានប្រាប់ IEEE (វិទ្យាស្ថានវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច) ថា“ យើងនឹងហោះហើរ Linux លើភពព្រះអង្គារជាលើកដំបូង” ។ លោកបន្ថែមទៀតថា ក្របខ័ណ្ឌកម្មវិធីដែលយើងប្រើប្រាស់ គឺជាកម្មវិធីមួយដែលយើងបានអភិវឌ្ឍនៅក្នុង JPL សម្រាប់ឧបករណ៍គូប ហើយយើងបានបង្កើតវាទៅជាប្រភពបើកចំហ(open source )​កាលពីប៉ុន្មានឆ្នាំមុន។ ការពិតដែលថាក្របខ័ណ្ឌ(framework )នេះហៅថា F ‘(F prime) គឺជាប្រភពបើកចំហ ដែលមានន័យថាគេអាចប្រើLinux  ដែល​JPL កំពុងប្រើប្រាស់បច្ចុប្បន្ននេះ ដើម្បីបង្ហោះឧទ្ធម្ភាគចក្រនៅលើភពព្រះអង្គារ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …