អង្គការណាសាបានធ្វើបាញ់បង្ហោះយាន Dart អោយទៅបុក​ដុំអាចម៌ផ្កាយ Dimorphos កាលពីយប់ថ្ងៃទី២៣ខែវិច្ចការសប្តាហ៍នេះ។ ដោយការបាញ់បង្ហោះត្រូវបានធ្វើឡើងចេញពីស្ថានីយ៍អវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រ​ញ៉ា។ យានDart​ត្រូវសាងសងក្នុងទំហំប៉ុនកូនឡាននេះ ដែលត្រូវបានបាញ់បង្ហោះ ដោយ​យានទម្រ Falcon 9 របស់ក្រុមហ៊ុនSpaceX។ 

យាន Dart ត្រូវបានគេបញ្ជារអោយហោះទៅបុកដំុអាចម៌ផ្កាយដែលគេអោយឈ្មោះថា Dimorphos​ ក្នុងរយៈចំងាយ​ប្រមាណ ១១លានគីឡូមែត្រ ដោយ​ត្រូវចំណាយពេលចំនួន១០ខែ។  ការបុកទង្គិចនេះ គេរំពឹងថានឹងអាចផ្លាស់ប្តូរខ្សែគន្លងនៃអាចម៌Dimorphos​ ពោលគឺធ្វើយ៉ាងណាកំុអោយអាចម៌នេះអាចហោះមកបុកភពផែនដីយើង។ 

តែយ៉ាងណា ​ដុំអាចម៌ផ្កាយ Dimorphos នេះត្រូវបានណាសាលើកឡើងថា វាមិនបង្កគ្រោះថ្នាក់អ្វីដល់ផែនដីនោះទេ។ ក៏ប៉ុន្តែការចាញ់បង្ហោះយានDart ​អោយទៅបុកអាចម៌នេះធ្វើឡើងដើម្បីសាកល្បងបច្ចេកទេសទេសការពារផែនដីពីសំណាក់អាចម៌នាពេលអនាគត។ 

Source: www.aljazeera.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports