ទោះបីជាអង្គការណាសាផ្តល់រង្វាន់ដល់ក្រុមហ៊ុន SpaceX នូវទឹកប្រាក់ ២,៩ ពាន់លានដុល្លារដើម្បីធ្វើការលើប្រព័ន្ធចុះចតតាមច័ន្ទគតិផ្កាយកាលពី ២ សប្តាហ៍មុនក៏ដោយក្រុមហ៊ុនប្រកួតប្រជែងពីរផ្សេងទៀត ដែលបានបាត់បង់កិច្ចព្រមព្រៀងបាន ដាក់ពាក្យប្តឹងតវ៉ាទៅការិយាល័យគណនេយ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ឥឡូវណាសានិយាយថា NASAនឹងធ្វើការពិនិត្យឡើងវិញនូវពាក្យបណ្តឹងរបស់ក្រុមហ៊ុនDynetics និងក្រុមហ៊ុនBlue Origin ដោយពេលនោះ NASA តម្រូវSpaceX បញ្ឈប់ការពាររជាបណ្តោះអាសន្នសិន។

ដូចដែលបានចុះផ្សាយដោយសារព័ត៌មាន SpaceNews, Reuters និង The Verge បញ្ហាប្រឈមអាចបន្តរហូតដល់ថ្ងៃទី ៤ ខែសីហា។ ខណៈពេលដែលយើងបានឃើញហេតុផលរបស់Blue Origin ដែលចង់អោយNASA ពិចារណាឡើងវិញអំពីកិច្ចព្រមព្រៀងជាមួួយSpaceX ខណៈដែលDynetics បានធ្វើការជំទាស់នឹងការសម្រេចចិត្តរបស់អង្គការណាសាក្នុងការជ្រើសរើសយកអ្នកឈ្នះតែមួយ ដែលផ្ទុយពីលក្ខខណ្ឌប្រកួតប្រជែងពីដំបូងដែលNASA ​ត្រូវជ្រើសរើសក្រុមហ៊ុនពីរក្នុងចំណោមបី មកធ្វើការជាដៃគូរ ក៏ប៉ុន្តែNASA ​បែបជាជ្រើសរើសយក SpaceX តែមួយទៅវិញ។ ក្រុមហ៊ុន Dynetics បានហៅថាការសម្រេចចិត្តថា  “ ជាការប្រឆាំងនឹងការប្រកួតប្រជែងស្មើភាពគ្នានិងហានិភ័យខ្ពស់បំផុត” ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports