ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Motorola បានចេញទូរស័ព្ទMoto G8 Playនិង Moto G9 Play ចេញក្នុងខែសីហា ឆ្នាំ ២០២០ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន Motorola ត្រៀមចេញទូរស័ព្ទជំនាន់ទី១០ថ្មីរបស់ខ្លួនផងដែរ។
ទូរស័ព្ទជំនាន់ទី១០ថ្មីរបស់ក្រុមហ៊ុន Motorola ត្រូវបានគេរំពឹងទុកថាជា Moto G10 Play ដែលមានសម្គាល់ XT-2117ដែលមានការរចនាមកប្រកបដោយភាពឆ្លាតវៃ ដែលបំពាក់ដោយអេក្រង់ទំហំ ៦.៥-inch មានរាងស្ដើងហើយTochរបស់វាត្រូវបានជំនួសដោយបច្ចេកវិទ្យាទំនើបជាង G9 Play ។
ចំពោះកាមេរ៉ាផ្នែកខាងក្រោយរបស់SmartPhoneនេះមានប្រអប់រាងបួនជ្រុង ដែលក្នុងនោះមាន LED Flashនិងកាមេរ៉ាចំនួនបីគ្រាប់ទៀតគឺ Main Camera, Depth Camera និង Macro Camera។ លើសពីនេះទូរស័ព្ទ Smart Phone នេះក៏បានបំពាក់ម៉ាស៊ីនស្កេនក្រយៅដៃនៅពីចំហៀង និងថ្មទំហំធំ 4850 mAhហើយក៏មានរន្ធដោតកាស់ទំហំ តកាស់មួយទំហំ 3.5mm ផងដែរ។
ចំពោះថ្ងៃនៃការចេញទូរស័ព្ទ Motorola G10 Play ជាផ្លូវការក្រុមហ៊ុននឹងប្រកាសចេញប្រហែលពីរ ឬបីសប្តាហ៍ទៀត។
ប្រភព៖ phonearena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League