ក្រុមហ៊ុន Motorola បានប្រកាសអំពីម៉ូដែល Edge ស៊េរីឆ្នាំ ២០២១ ដែលខ្លួនបានដាក់លក់កាលពីឆ្នាំមុន។ Motorola Edge 2021 ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងលក្ខណៈពិសេស​ជាច្រើន រួមមានអេក្រង់ កាមេរ៉ានិងថាមពលថ្មរបស់វា។

Motorola Edge 2021 មានអេក្រង់ LCD ទំហំ ៦.៨ អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ (២៤៦០ x ១០៨០) ។ អេក្រង់ផ្តល់នូវអត្រាធ្វើឱ្យស្រស់ ១៤៤ ហឺត។ ទូរស័ព្ទនេះដំណើរការដោយបន្ទះឈីប Snapdragon 778G ប្រភេទ octa-core ដែលផ្តល់ល្បឿនដល់ទៅ ២,៤ GHz ជាមួយរ៉េមទំហំ ៨ ជីហ្គាបៃនិងអង្គផ្ទុកទិន្នន័យ ២៥៦ ជីកាបៃ។ នៅផ្នែកក្រាហ្វិច ភ្ជាប់ដោយAdreno 642L។

ស្មាតហ្វូននេះភ្ជាប់មកជាមួយកាមេរ៉ាខាងក្រោយបី ដែលមានលកែវថត 108MP មេហ្គាភិចស៊ែលជាមួយaperture f/១.៩, កែវថត 8M ultra-wide-angle lens មេហ្គាភិចស៊ែលជាមួយaperture f/២.២ ដែលមានទេសភាព ១១៩ ដឺក្រេ និង2MP depth sensor ជាមួយaperture f/២.៤ ជំរៅ ដោយកាមេរ៉ាខាងមុខមានគុណភាពបង្ហាញ ៣២ MP ។

Motorola Edge 2021 ដែលមានវិមាត្រ ១៦៩ x ៧៥.៦ x ៨.៩៩ ម.ម និងមានទម្ងន់ ២០០ ក្រាម មានថ្មទំហំ ៥,០០០ mAh ជាមួយនឹងការសាកថ្មលឿន ៣០ វ៉ាត់។ ឧបករណ៍នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ។

Source: somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports