Moto G9 Power មានតម្លៃទាបតែថាមពលថ្មធំជាងស្មាតហ្វូនដទៃទៀត
ទូរស័ព្ទដែលមានថាមពលថ្មធំ 6000mAh ជាមួយនឹងតម្លៃថោក

Written by Dorn Visal

11/06/2020

ទូរស័ព្ទស្មាតហ្វូន Moto G9 Power គឺជាស្មាតហ្វូនទី ៣ ដែលបានដាក់បង្ហាញនៅក្នុងស្រឡាយ G9 របស់ក្រុមហ៊ុន Motorola។ ខណៈពេលទូរសព្ទស្មានហ្វូនជំនាន់ G8 និង G7 ដែលគេអោយឈ្មោះថាទូរស័ព្ទដែលមានថ្មកាន់បានយូរដែលមានថាមពល 5000 mAh តែឥឡូវនេះ Moto G9 Power បានUpgrade រហូតដល់ 6000mAh ដែលជាអង្គភាពថ្មដ៏ធំមួយមិនធ្លាប់មានពីមុនមក។

ស្មាតហ្វូន Moto G9 Power មានអេក្រង់ទំហំ 6.8អ៊ីញ HD + ក្រុមហ៊ុន Motorola មិនបានបញ្ជាក់ពីអត្រាអេក្រង់Refresh Rate ទេ ហើយត្រូវបានគេសន្មត់ថាវាមានល្បឿន 60Hz។

ចំពោះកាមេរ៉ាថត Selfie វិញអាចថតបាន 16MP និងមានកាមេរ៉ាចំនួនបីគ្រាប់នៅផ្នែកខាងក្រោយទីមួយ Main កាមេរ៉ាទំហំ 64MP f/1.8 ទីពីរកាមេរ៉ា Micro ទំហំ 2MP f/2.4 និងទីបី Dept កាមេរ៉ាទំហំ 2MP f/2.4 ហើយ Main កាមេរ៉ាជាកាមេរ៉ាដែលមានគុណភាពខ្ពស់បំផុតសម្រាប់ទូរស័ព្ទដែលមានខ្ទង់តម្លៃសមល្មមនេះ។

Moto G9 Power បំពាក់ដោយបន្ទះឈីប Snapdragon 662 អមជាមួយ RAM 4GB និងអង្គផ្ទុកទិន្នន័យ 128GB ហើយអ្នកក៏អាចបន្ថែម Micro SD Card មួយបានរហូត 512GB និងមិនមានបំពាក់ប្រព័ន្ធ 5G នោះទេ។ 

សម្រាប់តម្លៃរបស់វាខ្ទង់ 236$ តែប៉ុណ្ណោះ តម្លៃនៅបរទេស។

Credit imag: bennyefosa19

 

ប្រភព៖ techradar

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …