ទូរស័ព្ទឆ្លាត Moto G10 និង G30 បានមកដល់ជាមួយតម្លៃសមរម្យ និងកំលាំងថ្មខ្លាំង
សម្រាប់អ្នកដែលចង់សន្សំសំចៃថវិកាទៅទូរស័ព្ទ ឥឡូវនេះរលកបន្ទាប់នៃទូរស័ព្ទដែលផ្តោតលើតម្លៃសមរម្យបានមកដល់គឺទូរស័ព្ទឆ្លាត Moto G10 និងMoto G30

Written by Dorn Visal

02/18/2021

រលកបន្ទាប់នៃទូរស័ព្ទដែលផ្តោតលើតម្លៃសមរម្យបានមកដល់ហើយជាមួយនឹងការណែនាំរបស់ទូរស័ព្ទឆ្លាត Moto G10 និងMoto G30។ ដើម្បីសន្សំសំចៃផ្នែកថវិកាឥឡូវនេះមានការប្រកួតប្រជែងជាងពេលមុនៗ ដែល Moto G10 និង G30 កំពុងចាប់ផ្តើមខ្សែស្រឡាយនៃទូរស័ព្ទឆ្លាតថ្មីសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមហ៊ុន Lenovo។ ទូរស័ព្ទទាំងពីរនេះគ្រោងនឹងមកដល់ទីផ្សារអ៊ឺរ៉ុបដែលត្រូវបានជ្រើសរើសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះដោយ Moto G30 គឺជាឧបករណ៍គួរឱ្យចាប់អារម្មណ៍ផងដែរ។

ស្មាតហ្វូនទាំងពីរនេះបានភ្ជាប់មកជាមួយអេក្រង់ទំហំ ៦.៥ អ៊ីញប្រភេទ  IPS LCD និង 720 x 1,600 pixel។ Moto G30 ភ្ជាប់មកជាមួយអត្រារីហ្វ្រេស ៩០ ហឺត និងមានអេក្រង់ទំហំ ១២ មេហ្គាភិចស៊ែលខណៈ Moto G10 មានអេក្រង់ ៦០ហឺត និងកាមេរ៉ា Selfie គុណភាពបង្ហាញទាបជាងបន្តិច។ ចំពោះផ្នែកខាងក្នុងមានភាពខុសគ្នាបន្តិចបន្តួចរវាង Moto G10 និង G30 ដែល G30 មានអង្គចងចាំប្រភេទ Qualcomm Snapdragon 662 ជាមួយ RAM 4 ឬ 6 GB និងមានផ្ទុកទិន្នន័យ 128 ជីកាបៃ។ អ្នកអាចជ្រើសរើសម៉ូដែលមួយដែលមានស៊ីមពីរប៉ុន្តែគ្រប់ម៉ូដែលទាំងអស់អាចបន្ថែមកាត microSD បាន។ ថ្មរបស់វានមានទំហំ 5,000mAh និងអាចសាកថ្មបានឡើងដល់ 20W។ កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយមានទំហំ 64-megapixel main sensor ដែលផលិតរូបភាពបាន 16-megapixel និង 8-megapixel ultra-wide-angle,  2-megapixel macro និង 2-megapixel depth sensor។ ការថតវីដេអូត្រូវបានកំណត់ត្រឹមកម្រិត 1080p ក្នុងល្បឿន 60fps ។

ចំណែក Moto G10 ភ្ជាប់មកជាមួយបន្ទះឈីប Qualcomm Snapdragon 460, RAM ទំហំ 4 GB និងអង្គផ្ទុកទិន្នន័យខាងក្នុង 64 ឬ 128 ជីកាបៃ។ វារួមបញ្ចូលទាំងការពង្រីកកាត microSD ផងដែរ។ វាត្រូវបានរកឃើញការតំឡើងដោយកាមេរ៉ា 48-megapixel main sensor, 8-megapixel ultra-wide-angle, 2-megapixel depth និង 2-megapixel macro ។ កាមេរ៉ា Selfie ក៏មានទំហំត្រឹមតែ 8 megapixels បើប្រៀបធៀបនឹង 13 megapixels នៅលើ G30 ។

Moto G10 និង G30 ក៏រួមបញ្ចូលរន្ធដោតកាសទំហំ 3.5mm របូករួមទាំងម៉ាស៊ីនស្កេនក្រយៅដៃផ្នែកខាងក្រោយដែលមានពន្លឺខ្សោយដែលមានរូបសញ្ញារបស់ក្រុមហ៊ុន Moto ផងដែរ។ វាក៏មានប៊ូតុង Google Assistant នៅផ្នែកខាងស្តាំនៃតួនីមួយៗ ផងដែរ។

ចំពោះតម្លៃវិញម៉ូតូ G10 នឹងដាក់លក់ក្នុងតម្លៃត្រឹមតែ១៨០ ដុល្លារ ខណៈដែល G30 នឹងមានតម្លៃ ២២០ ដុល្លារ នៅក្នុងតំបន់អឺរ៉ុបដែលនឹងចេញលក់នៅប៉ុន្មានខែខាងមុខនេះ។

ប្រភព៖ 9to5google

ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …