ថ្ងៃនេះក្រុមហ៊ុន Motorola បានបង្ហាញស្មាតហ្វូនជំនាន់ថ្មី Moto G ប្រើបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ខ្លួននៅប្រទេសឥណ្ឌា។ វាក៏ជាទូរស័ព្ទដំបូងគេដែលបានមកដល់ប្រទេសនេះជាមួយបន្ទះឈីប Snapdragon 750G SoC ផងដែរ ។ ទូរស័ព្ទមានលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍ដូចជាអេក្រង់ទំហំធំ ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 48mp កាមេរ៉ា Selfie សមរម្យ និងថ្មធំដែលត្រូវបានភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនផងដែរ។
ការរចនា
ទូរស័ព្ទ Motorola Moto G 5G មានបំពាក់ដោយតួដែលមានភាពធន់នឹងការបែកបាក់ IP52 នឹងការផ្ទុះ ។ ស្មាតហ្វូនដែលផលិតមកស្រោបដោយសារធាតុ polycarbonateនេះ មានទំហំ 166.1 x 76.1 x 9.9mm ទម្ងន់ 212g។ ស្មាតហ្វូននេះត្រូវបានបំពាក់ជាមួយនឹងអេក្រង់ទំហំធំ 6.7 inch ជាបន្ទះអេក្រង់ប្រភេទ IPS LTPS LCD ដែលផ្តល់ជូននូវកម្រិតភាពច្បាស់ Full HD + ទំហំ 1080x2400px ជាមួយនឹងការគាំទ្រ HDR10 ។ ក្រុមហ៊ុនដែលកាន់កាប់ដោយក្រុមហ៊ុន Lenovo អះអាងថាទូរស័ព្ទនេះផ្តល់នូវសមាមាត្រអេក្រង់ 85% ការរចនាមានរន្ធតូចមួយជាកាមេរ៉ាថតរូប Selfie នៅចំកណ្ដាល។
កាមេរ៉ា
ម៉ូតូ Moto G 5G មានកាមេរ៉ាមុខថតបានទំហំ 16mp ជាមួយ f/2.2 Aputure និងកាមេរ៉ាក្រោយបួនគ្រាប់រាងជាជ្រុង ដែលមានកាមេរ៉ាមេទំហំ 48mp ជាមួយ f / 1 ។ Aperture កាមេរ៉ាលេនទូលាយទំហំ 8mp មានកំរិតពន្លឺ 88ដឺក្រេ កាមេរ៉ាម៉ាក្រូ 2mp និងអំពូល LED ។ កាមេរ៉ាខាងក្រោយផ្តល់ជូននូវលក្ខណៈពិសេសនៃការថតរូបដូចជា ការថតពេលយប់, ការបង្កើនប្រសិទ្ធិភាពនៃការថតរូបរបៀប HDR, មុខងារ Portrait, ថតបែបCina, Google Lens,មុខងារ EIS, timelapse video, hyper-lapse video, slow-motion video និងការថតវីដេអូកម្រិត 4K 30fps។
កំលាំងម៉ាស៊ីន
វាបំពាក់ដោយបន្ទះឈីប Snapdragon 750G octa-core ទំហំ8nm ដែលមានល្បឿនដំណើរការបាន 2.2GHz ។ Moto G 5G ភ្ជាប់មកជាមួយ RAM ប្រភេទ LPDDR4x ទំហំ 6GB និងអង្គផ្ទុកទិន្នន័យ UFS 2.1 ទំហំ 128GB ។ មានរន្ធដោតស៊ីមកាតដែលបានបន្ថែម microSDបានផងដែរ ។
ថ្ម
ស្មាតហ្វូនម៉ូឌែល Moto G 5G មានថាមពលថ្ម 5000mAh ដែលផ្តល់ថាមពលថ្មប្រើបានរយៈពេលពីរថ្ងៃ។ វាគាំទ្របច្ចេកវិទ្យាសាកថ្ម TurboPower 20W និងប្រព័ន្ធប្រតិបត្តិការណ៍ Android 10 OS ជាមួយ UI ប្រភេទ MyUX ដែលនាំមកនូវការផ្លាស់ប្តូរបន្តិចបន្តួចហើយភាគច្រើនផ្តល់ជូននូវបទពិសោធន៍ដែលស្រដៀងទៅនឹងប្រព័ន្ធប្រតិបត្តិការ Android ដែរ។ លក្ខណៈពិសេសផ្សេងទៀតដែលមាននៅលើ Moto G 5G គឺមានរន្ធដោតស៊ីមពីរ, Wi-Fi 802.11ac, Bluetooth 5.1, GPS, NFC, USB-Cនឹងប្រើប្រាស់ប្រព័ន្ធសំឡេង audio jack ទំហំ 3.5mm។
តម្លៃ
Moto G 5G បានមកដល់ប្រទេសឥណ្ឌាហើយជាមួយនឹងតម្លៃ ២០,៩៩៩ រូពី ស្មើនឹង 238 ដុល្លារ ។ ស្មាតហ្វូននេះមានពីរពណ៌ដូចជា ពណ៌ប្រាក់ និងពណ៌ប្រផេះសម្រាប់ជ្រើសរើសផងដែរ។
Credit: official image
ប្រភព៖ gizmochina
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia