សោភ័ណភាពរបស់ហ្គេម Minecraft ត្រូវបានបង្កើតឡើងយ៉ាងទាក់ទាញដោយមានបង្ហាញអំពីការធ្វើតេស្ត Render ដែលដំណើរការដោយកាតក្រាហ្វិក Nvidia’s RTX នៅដើមឆ្នាំនេះ។ ហើយបច្ចុប្បន្ននេះមុខងារនេះបានចេញ Beta ហើយ ray tracing គឺមាននៅលើ Window 10 Minecraft ទាំងអស់ជាមួយ GPUs ដែលគាំទ្រវា ដែលក្រុមហ៊ុន Nvidia បានចេញផ្សាយនៅក្នុងប្លក់មួយកាលពីថ្ងៃអង្គារ
ទន្ទឹមនឹងនេះ RTX ray tracing ក៏អនុញ្ញាតឱ្យមានការបង្ហាញកាន់តែលំអិតក្នុងកម្រិតច្បាស់បន្ថែមទៀត រួមទាំងសមត្ថភាពក្នុងការកំណត់ការឆ្លុះបញ្ចាំងរបស់វត្ថុនីមួយៗ។ អ្នកលេង Minecraft នៅលើ Windows 10 នឹងអាចចូលប្រើកញ្ចប់ PBRនៃពេលកំពុងលេងផងដែរ ឬរហូតដល់ Creator ដែលពួកគេចូលចិត្តបញ្ចេញកញ្ចប់ដែលពួកគេបានធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង។
ដំណើរការហ្គេមដោយប្រើ ray tracing មើលទៅដូចជាវាអាចជាការវាយលុកមួយយ៉ាងធំចំពោះដំណើរការ ប៉ុន្តែ Nvidia និយាយថាការគាំទ្រ DLSS 2.0 RTX cards ដែលមកពីពាក្យពេញ Deep Learning Super Sampling គួរតែរក្សាហ្គេមឱ្យនៅអត្រា Frame Rate ខ្ពស់។
ការប្រើបញ្ញាសិប្បនិម្មិត Ai ដើម្បីសន្សំសំចៃពេលវេលាក្នុងការបង្ហាញរូបភាពដែលមានគុណភាពបង្ហាញខ្ពស់ អ្នកប្រើប្រាស់ RTX 2060 អាចទទួលបានប្រហែល 60 Frame ក្នុងមួយវិនាទី នៅកម្រិតបង្ហាញ 1920 x 1080 resolution ។ អ្នកលេងហ្គេមដែលប្រើប្រាស់កាត GeForce RTX 3080 និង 3090 គួរតែអាចលេងបាន 60fps ក្នុងកម្រិត 4K ល្អជាងមុន។ រាល់គោលការណ៍ទាំងអស់នេះត្រូវបានកំណត់នៅក្រោមលក្ខខណ្ឌតេស្តជាក់លាក់របស់ Nvidia ដែលអាចអានមើលនៅលើប្លុករបស់ពួកគេបាន។ ហើយដើម្បីដំណើរការហ្គេម Minecraft ដែលមាន Ray Tracking យ៉ាងហោចណាស់អ្នកត្រូវការ GeForce RTX 2060។
ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia