Top Gun: Maverick ចេញផ្សាយក្នុងរោងកុន ហើយជាប់តំណែងខ្ពស់នៅ Box Office ពិភពលោក។ ទន្ទឹមនឹងនេះដែរ រឿងនេះត្រូវបានគេដឹងថាឈុតនៅលើអាកាសត្រូវបានថតនៅក្នុងយន្តហោះ F-18 hornet មិនមែននៅក្នុងម៉ាស៊ីនហោះហើរក្លែងក្លាយទេ។ ប៉ុន្តែសម្រាប់លោក Miles Teller ការចូលទៅក្នុងយន្តហោះទាំងនោះ ដោយទប់ទល់នឹងការហោះហើរខ្លាំង និងការគ្រប់គ្រងកាមេរ៉ាដោយខ្លួនឯង មិនមែនរឿងដ៏ងាយស្រួលនោះទេ។ គួរបញ្ជាក់ដែរថា លោក Miles Teller ដើរតួជា Lt. Bradley ‘Rooster’ Bradshaw។

ជាផ្នែកមួយនៃ Top Gun: Maverick តួអង្គត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងម៉ត់ចត់រយៈពេល 5 ខែ ដើម្បីរៀបចំខ្លួនសម្រាប់អ្វីដែលអាចនឹងកើតឡើង។ នៅពេលចុះហត្ថលេខាលើកិច្ចសន្យា ពួកគេក៏តម្រូវឲ្យចុះហត្ថលេខាលើការលើកលែងមួយទៀត ដែលបញ្ជាក់ថាពួកគេមិនខ្លាចការហោះហើរនោះទេ។ កំឡុងពេលហោះហើរក្នុងរឿង Top Gun: Maverick ពួកគេនឹងជួបប្រទះនូវកម្លាំង G-force ដែលជាកម្លាំងបង្កើនល្បឿននៅលើរាងកាយ ខណៈពេលដែលពួកគេត្រូវគ្រប់គ្រងឧបករណ៍កាមេរ៉ានៅខាងក្នុងយន្តហោះផងដែរ។ វាអាចមើលទៅគួរឲ្យអស្ចារ្យនៅពេលដែលអ្នកទាំងអស់គ្នាមើលវាលើអេក្រង់ ប៉ុន្តែវាជាដំណើរការដ៏លំបាកមួយក្នុងពេលថត។
Teller ដើរតួជាកូនប្រុសរបស់ Nick ‘Goose’ Bradshaw ដែលគាត់ជាតួយ៉ាងសំខាន់នៅក្នុង Top Gun: Maverick ។ ដោយការបាត់បង់ឪពុករបស់គាត់ គាត់ពិតជាមានការអាក់អន់ចិត្តយ៉ាងខ្លាំងទៅលើ Tom Cruise ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឈានទៅដល់ចំណុចកំពូល Teller’s Rooster ត្រូវឆ្លងកាត់ការហោះហើរដ៏ខ្លាំងក្លា ដែលឈុតទាំងអស់នេះត្រូវបានថតនៅក្នុងយន្តហោះពិត ហើយឈុតទាំងនោះមិនត្រូវបានកែសម្រួលនោះទេ ពោលវាជាឈុតពិតដែលថតផ្ទាល់ៗ។ នៅក្នុងបទសម្ភាសន៍ជាមួយ LADBible លោក Teller បានលើកឡើងអំពីបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចនៃការហោះហើរក្នុងយន្តហោះ F-18 ។

គាត់បាននិយាយថា “ខ្ញុំពិតជាមានពេលមួយដែលខ្ញុំគិតថាខ្ញុំនឹងស្លាប់” ។ ជាផ្នែកមួយនៃបេសកកម្មសម្ងាត់របស់ពួកគេនៅក្នុង Top Gun: Maverick តួអង្គសំខាន់ៗត្រូវបញ្ជាយន្តហោះរបស់ពួកគេទៅជិតនឹងដី ដើម្បីជៀសវាងកាំជ្រួចពីដីទៅអាកាស ហើយហោះឡើងនៅចំណុចណាមួយវិញភ្លាមៗ។ នេះត្រូវបានគេហៅថាជា “ការទាញឡើងអតិបរមា G (max G pull-up)” ហើយនៅពេលដែលកំពុងហ្វឹកហាត់សម្រាប់ឈុតឆាកក្នុង Top Gun: Maverick នោះ Teller បាននិយាយថាគាត់ “ឈប់សម្ដែង”។ នៅពេលនោះ គាត់«មើលទៅដី ហើយគិតថារឿងនេះនឹងមិនអាចបញ្ចប់ដោយល្អសម្រាប់គាត់ទេ»។
សហតារា(co-stars)ខ្លះរបស់ Teller បានលាតត្រដាងការពិតខ្លះៗនៅពីក្រោយឆាកក្នុងបទសម្ភាសមុនៗ ហើយបានសារភាពថាមានការក្អួតអំឡុងពេលហ្វឹកហាត់ទៀតផង។ ម៉្យាងវិញទៀត Teller បានបង្ហាញឱ្យដឹងថាគាត់មិនបានចង់បោះបង់ចោលសូម្បីតែម្តង។ ដំណើរការហ្វឹកហាត់ដ៏ខ្លាំងក្លា និងដំណើរការនៃការថតរឿង Top Gun: Maverick គឺជាអ្វីដែល Teller កោតសរសើរបំផុត។ គាត់បាននិយាយបែបកំប្លែងថា “ខ្ញុំចូលចិត្តការហោះហើរដែលមាន G exposure តិចតួចបំផុត” ។
ប្រភព៖ GameRant