រដូវប្រាំងបានមកដល់ហើយ ក្រុមហ៊ុនXiaomi បានណែនាំពីផលិតផលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា super silent MIJIA ជាប្រភេទម៉ាស៊ីនត្រជាក់ដែលមានសំលេងរំខាន់តិចបំផុត ឬអាចនិយាយថាស្ទឺតែមិនមានសំខាន់តែម្តង។ ផលិតផលម៉ាសីុនត្រជាក់នេះ ត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចគេងលក់ស្រួលជាមួយនឹងសំលេងរំខានកម្រិតទាប ដែលមានត្រឹមតែ 18 ឌិច(decibels )។

ម៉ាស៊ីនត្រជាក់ MIJIA ត្រូវបានក្រុមហ៊ុនបន្ថែមនូវមុខងារពិសេសជាច្រើន រួមមាន មុនងារគ្រប់គ្រងខ្យល់ឆ្លាតវៃ(smart wind control), កម្រិតនូវប្រសិទ្ធនៃភាពថាមពល (energy efficiency) និងមុខងារសន្សំសំច្ចៃថាមពល(power saving)។ វាក៏មានប៊ូតុងពិសេសមួយនៅលើឧបករណ៍បញ្ជាពីចម្ងាយ(remote control )របស់ម៉ាស៊ីនត្រជាក់ដែរ ដែលវាជាប៉ូតុងប្រើប្រាស់បើកមុខងារ“sleep mode ” សម្រាប់ម៉ាសីុនត្រជាក់។
នៅពេលដែលSleep Mode ត្រូវបានបើក ពេលនោះពន្លឺនៅលើអេក្រង់នឹងបិទដោយស្វ័យប្រវត្តិ ហើយសម្លេងដំណើរការម៉ាសីុនត្រជាក់ត្រូវបានកាត់បន្ថយដល់ 18 decibels ។ លើសពីនេះមុខងារផ្លុំខ្យល់(anti-direct blowing function) ក៏នឹងត្រូវបានដំណើរការដោយស្វ័យប្រវត្តិ ដោយវានឹងផ្តល់នូវបរិយាកាសគេងដ៏ល្អសម្រាប់អ្នកប្រើប្រាស់។
ម៉ាសុីនត្រជាក់នេះ ក៏នឹងបន្ថយ ឬតំឡើងសីតុណ្ហភាពនៅក្នុងបន្ទប់ ដោយយោងទៅតាមការផ្លាស់ប្តូរសីតុណ្ហភាពរាងកាយអំឡុងពេលគេងផងដែរ។ នៅពេលគេង វានឹងចាប់ផ្តើមបន្ថយសីតុណ្ហភាពបន្តិចម្តងៗ ទៅតាមអាកាសធាតុ ហើយនឹងទៅតាមសីតុណ្ហភាពរាងកាយ។ បន្ទាប់មកវានឹងឈានដល់សីតុណ្ហភាពទាបបំផុតនៅម៉ោង ៥ ព្រឹក។ លើសពីនេះទៀត ម៉ាស៊ីនត្រជាក់ super quiet MIJIA អាចភ្ជាប់ជាមួយឧបករណ៍របស់ក្រុមហ៊ុនXiaomi ដើម្បីរកតាមដានស្ថានភាពដំណេកផងដែរ។

ក្នុងចំណោមលក្ខណៈសំខាន់របស់ម៉ាសុីនត្រជាក់នេះគឺការសន្សំថាមពល។ ម៉ាសីុនត្រជាក់ ដែលដំណើរការតែ ១ម៉ោង ជាមួយនឹងតម្លៃAPF (APF value) រហូតដល់ទៅ ៥.១៣ គឺសមរម្យសម្រាប់បន្ទប់គេង ១០-១៥ ម៉ែត្រការ៉េ។ ក្នុងពេលជាមួយគ្នានេះMIJIA នេះគឺអាចសំអាតដោយខ្លួនឯង; ទប់ទល់នឹងស្នាមប្រេះនៅក្នុងឧបករណ៍។ ដូច្នេះ វាផ្តល់នូវបទពិសោធន៍ម៉ាស៊ីនត្រជាក់ដែលមានផាកសុខភាពល្អ។
បន្ថែមពីនេះ វាក៏រក្សារសំណើមនៃបរិស្ថាន។ បំពាក់ដោយបច្ចេកវិទ្យាត្រួតពិនិត្យសីតុណ្ហភាពនិងសំណើមជំនាន់ថ្មីជំនាន់ទី ២; វាក៏គាំទ្រការគ្រប់គ្រង០.៥ អង្សាសេ(0.5 ° C precise control )ផងដែរ។ ជាចុងក្រោយ ម៉ាសីុនត្រជាក់MIJIA ក៏អាចត្រូវបានភ្ជាប់ទៅនឹងម៉ាយស៊ី MIJIA Humidifier ដើម្បីរក្សាប្រសិទ្ធភាពនៅកម្រិតខ្ពស់។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube