បន្ទាប់ពីបានធ្វើការពន្យារពេលអស់ជាច្រើនខែកន្លងមក ឥឡូវនេះក្រុមហ៊ុន Microsoft នឹងធ្វើការប្រកាសពីថ្ងៃដាក់ដំណើរវីដេអូហ្គេម Halo Infinite ជាផ្លូវការនៅកំឡុងខែកញ្ញាឆ្នាំក្រោយនេះ។ យ៉ាងណាមិញ បន្ទាប់ពីបានពន្យាពេលអស់ ៣៤៣ ថ្ងៃរួចមក ក្រុមអ្នកអភិវឌ្ឍន៍វីដេអូហ្គេមនេះ បានចែករំលែករូបថតមួយចំនួនទាក់ទងនឹង Halo Infinite ដើម្បីជាលួងចិត្តដល់អ្នកគាំទ្រ រួមមានផែនទី តួរអង្គ ព្រមទំាងអាវុធជាច្រើនផងដែរ។



យោងតាមនាយកគ្រប់គ្រង លោក Neill Harrison បាននិយាយថា“ ក្រុមហ៊ុនកំពុងតែធ្វើការបន្ថែមម៉ូតសក់និងពុកមាត់មួយចំនួនទៅលើតួរអង្គ ដើម្បីអោយវាកាន់តែទាកក់ទាញមុខ នេះជាអ្វីដែលក្រុមហ៊ុន Microsoft មិនធ្លាប់ធ្វើកាលពីខែកក្កដាកន្លងមក។

ទន្ទឹមនឹងនេះដែរ លោក Ani Shastry ដែលជាប្រធានផ្នែកអភិវឌ្ឍន៍ក្រាហ្វិកបានកត់សម្គាល់ថា ផ្នែកសំខាន់ៗនៃការកែលំអទំាងនេះ រួមមានគុណភាពនៃពន្លឺ ស្រមោលពន្លឺភ្លើង មេឃនិងបរិយាកាសជំុវិញ សុទ្ធតែត្រូវបានកែលំអ និងធ្វើបច្ចុប្បន្នភាពអោយកាន់តែដូចទិដ្ធភាពពិតៗ។ យ៉ាងណាមិញ ហើយនេះក៏ជាហេតុមួយដែលក្រុមហ៊ុន បានធ្វើការពន្យាពេលនៃការចេញផ្សាយវីដេអូហ្គេម Halo Infiniteនេះរហូតដល់ឆ្នំាក្រោយផងដែរ។
Source: www.engadget.com