ក្រុមហ៊ុន Microsoft ធ្វើបច្ចុប្បន្នភាពទៅលើ Xbox ស៊េរី X ដោយចាប់ផ្តើមពី dynamic backgrounds
ក្រុមហ៊ុន Microsoft កំពុងចាប់ផ្តើមដាក់ឱ្យដំណើរការនូវការធ្វើបច្ចុប្បន្នភាព software ខែវិច្ឆិកាទៅលើ Xbox ស៊េរី X, ស៊េរី S និង Xbox One ។ ការអាប់ដេត software នេះគឺជាការធ្វើបច្ចុប្បន្នភាពលើ ផ្ទាំងព័ត៌មានសម្រាប់ consoles ជំនាន់ក្រោយរបស់ក្រុមហ៊ុន Microsoft ហើយវារួមបញ្ចូលនូវ dynamic backgrounds,  ការរចនាបថពណ៌ និងការផ្លាស់ប្តូរចលនាដើម្បីអោយមានភាពរស់រវើកផងដែរ។  ទន្ទឹមនឹងការធ្វើបច្ចុប្បន្នភាព dynamic backgroundsថ្មីនេះ, អ្នកប្រើប្រាស់នឹងអាចដឹងថាតើហ្គេមណាមួយដែលទទួលបានគុណភាពនៃការមើលប្រសើរជាង តាមរយៈមុខងារ HDR នេះ។ យើងនឹងឃើញមុខងារនោះលេចឡើង នៅពេលយើងបើក guide ក្នុងកំឡុងពេលលេងហ្គេមផងដែរ។ លើសពីនេះ  អ្នកប្រើប្រាស់អាចបន្ថែមគណនីសមាជិកគ្រួសារ ក្នុងប្រព័ន្ធតែមួយ ហើយ វាក៏អនុញ្ញាអោយគេអាចដឹងពីមិត្តភក្តិផ្សេងទៀត ដែលកំពុងតែលេងដូចគ្នាផងដែរ។  គេរំពឹងថា បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពនេះ វានឹងធ្វើអោយ Xbox ស៊េរី X, ស៊េរី S និង Xbox One អាចដំណើរបានល្អជាងមុន អមជាមួយនឹងការរចនាទំាងពណ៌ មុខងារ និងចលនាដ៏គួរអោយទាក់ទាញផងដែរ។ source: www.theverge.com

Written by Heaur

12/02/2020

ក្រុមហ៊ុន Microsoft កំពុងចាប់ផ្តើមដាក់ឱ្យដំណើរការនូវការធ្វើបច្ចុប្បន្នភាព software ខែវិច្ឆិកាទៅលើ Xbox ស៊េរី X, ស៊េរី S និង Xbox One ។ ការអាប់ដេត software នេះគឺជាការធ្វើបច្ចុប្បន្នភាពលើ ផ្ទាំងព័ត៌មានសម្រាប់ consoles ជំនាន់ក្រោយរបស់ក្រុមហ៊ុន Microsoft ហើយវារួមបញ្ចូលនូវ dynamic backgrounds,  ការរចនាបថពណ៌ និងការផ្លាស់ប្តូរចលនាដើម្បីអោយមានភាពរស់រវើកផងដែរ។ 

ទន្ទឹមនឹងការធ្វើបច្ចុប្បន្នភាព dynamic backgroundsថ្មីនេះ, អ្នកប្រើប្រាស់នឹងអាចដឹងថាតើហ្គេមណាមួយដែលទទួលបានគុណភាពនៃការមើលប្រសើរជាង តាមរយៈមុខងារ HDR នេះ។ យើងនឹងឃើញមុខងារនោះលេចឡើង នៅពេលយើងបើក guide ក្នុងកំឡុងពេលលេងហ្គេមផងដែរ។

DYNAMIC BACKGROUNDS

លើសពីនេះ  អ្នកប្រើប្រាស់អាចបន្ថែមគណនីសមាជិកគ្រួសារ ក្នុងប្រព័ន្ធតែមួយ ហើយ វាក៏អនុញ្ញាអោយគេអាចដឹងពីមិត្តភក្តិផ្សេងទៀត ដែលកំពុងតែលេងដូចគ្នាផងដែរ។  គេរំពឹងថា បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពនេះ វានឹងធ្វើអោយ Xbox ស៊េរី X, ស៊េរី S និង Xbox One អាចដំណើរបានល្អជាងមុន អមជាមួយនឹងការរចនាទំាងពណ៌ មុខងារ និងចលនាដ៏គួរអោយទាក់ទាញផងដែរ។

source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …