ក្រុមហ៊ុន Microsoft បានប្រកាសបញ្ចេញ Surface Laptop Go 2 កាលពីថ្ងៃពុធ ដែលជាម៉ូដែលដែលបានអាប់ដេតឡើងដល់ 11។ 11 សម្រាប់កុំព្យូទ័រនេះមានន័យថា វាដំណើរការដោយបន្ទះឈីប Intel Core ជំនាន់ទី 11 ដែលមានអនុភាពជាងមុន និងការដំឡើងដល់ Windows 11 ពេញលេញ ប៉ុន្តែវាក៏មកជាមួយតំលៃចាប់ផ្តើមខ្ពស់ជាងមុខបន្តិចដែរ គឺវាមានតំលៃ $599 ។

ក្រុមហ៊ុន Microsoft បានដាក់បង្ហាញ Surface Laptop Go ជំនាន់ដំបូងក្នុងឆ្នាំ 2020 ហើយបើតាមការសន្និដ្ឋាន Laptop Go ថ្មីនេះមិនមានការផ្លាស់ប្តូរច្រើននោះទេ។ ស៊េរីនេះគឺជាគោលដៅរបស់ Microsoft ក្នុងការនាំយកម៉ាក Surface របស់ខ្លួនចូលទៅកាន់ទីផ្សារកុំព្យូទ័រយួរដៃតំលៃថវិកា។ បើតាមលក្ខណៈសម្បត្តិដែល Surface Laptop Go 2 មានគឺមើលទៅហាក់បីដូចជាមួយ Laptop Go អញ្ជឹង ។
លក្ខណៈពិសេសទាំងនោះរាប់បញ្ចូលទាំងគុណភាពបង្ហាញនៃអេក្រង់។ Surface Laptop Go ដំបូងបង្អស់មកជាមួយនឹងបន្ទះបង្ហាញទំហំ 12.45 អ៊ីញ 1526×1024 (148 PPI) ដែលកម្រិតភាពច្បាស់របស់វាមិនដល់ 1080p នោះទេ ប៉ុន្តែវាអាចជារឿងធម្មតាសម្រាប់កុំព្យូទ័រយួរដៃភាគច្រើន។ នៅលើ Surface Go 2 វិញក្រុមហ៊ុន Microsoft ដាក់អេក្រង់ទំហំ 12.4 អ៊ីង 1525 × 1024 (148 PPI) ដូចជំនាន់មុនរបស់វាដែរ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ Surface Go 2 ក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរ ការផ្លាស់ប្តូរដែលក្រុមហ៊ុន Microsoft ផ្តល់ឲ្យគឺការដាក់បន្ទះឈីប Core ជំនាន់ទី 11 របស់ Intel ជាពិសេសការប្រើប្រាស់ Core i5-1135G7 ។ ប៉ុន្តែយើងមិនទាន់ដឹងទេថា Surface Laptop Go 2 នឹងដំណើរការយ៉ាងណានោះទេ។ យើងបានឃើញ Core i5-1135G7 នៅលើកុំព្យូទ័រយួរដៃតម្លៃប្រកួតប្រជែងមួយចំនួនផងដែរ ហើយគិតថា Surface Laptop Go 2 នឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយ Acer Aspire 5។

ក្រុមហ៊ុន Microsoft ក៏បានកាត់បន្ថយជម្រើសអង្គផ្ទុកទិន្នន័យ 64GB ដែលមាននៅក្នុង Surface Laptop Go ផងដែរ។ ឥឡូវនេះ អ្នកនឹងទទួលបានទំហំផ្ទុកយ៉ាងហោចណាស់ 128GB ដែលជាជម្រើស “ចល័ត(removable)”។ ក្រុមហ៊ុន Microsoft ក៏បានបង្កើត “C-Cover” (ក្តារចុច និង Trackpad) “AB Cover” (Microsoft-speak for the display) ក៏ដូចជាថ្ម បន្ទះ “foot” និងខ្សែ DisplayLink ដែលអាចជំនួសបាន ដោយជួយដល់ការពង្រីកអាយុកាលរបស់ឧបករណ៍។
ការផ្លាស់ប្តូរដ៏សំខាន់បំផុតសម្រាប់ Surface Laptop Go 2 គឺការប្រើប្រាស់របស់វាទាំងដែលមានដូចជា Windows 11 Home ដែលមានសម្រាប់អ្នកប្រើប្រាស់ទូទៅរបស់ Surface Laptop Go 2 ឬ Windows 11 Pro ឬ Windows 10 Pro ដែលផ្តល់ជូនជាផ្នែកមួយនៃ Surface Laptop 2 សម្រាប់អាជីវកម្ម។

មុខងារល្អៗមួយចំនួនរបស់ Surface Laptop Go មិនបានផ្លាស់ប្តូរទេជាក់ស្ដែងដូចជា ឧបករណ៍អានស្នាមម្រាមដៃដែលបានបង្កប់នៅក្នុងប៊ូតុងបិទបើកជាដើម។ ក្រុមហ៊ុន Microsoft ក៏បានរួមបញ្ចូល Surface Connector ឲ្យ Laptop Go 2 របស់គេផងដែរ។
នេះគឺជាសេចក្តីសង្ខេបខ្លីៗនៃលក្ខណៈពិសេសរបស់ Surface Laptop Go 2។ កុំព្យូទ័រយួរដៃនេះមានតំលៃចាប់ពី 599 ដុល្លារសម្រាប់ RAM 4GB អង្គផ្ទុកទិន្នន័យ 128GB ប៉ុន្តែប្រសិនបើអ្នកមានថវិការបន្ថែមយើងមិនណែនាំឲ្យអ្នកទិញទំហំនេះទេ។ អ្នកអាចបញ្ជាទិញ Surface Laptop Go 2 ជាមុននៅថ្ងៃនេះនៅលើគេហទំព័ររបស់ Microsoft ឬនៅ BestBuy.com ការបញ្ជាទិញនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 6 ខែមិថុនា។
Surface Laptop Go 2: លក្ខណៈពិសេស និងមុខងារ៖
- អេក្រង់៖ 12.45-inch (1536×1024, 148 PPI) 10-point multitouch PixelSense (នៅលើ Surface Go មិនមានការគាំទ្រប៊ិចទេ។)
- បន្ទះឈីប៖ Core i5-1135G7
- ក្រាហ្វិក៖ Xe Graphics
- អង្គចងចាំ៖ 4GB-8GB LPDDR4x
- ទំហំផ្ទុក៖ 128GB-256GB SSD
- Ports៖ 1 USB-C, 1 USB-A, Surface Connect, រន្ធដោតកាស 3.5mm
- កាមេរ៉ា៖ 720p f2.0 (កាមេរ៉ាមុខ)
- ថ្ម៖ 13.5 ម៉ោងសម្រាប់ការប្រើប្រាស់ធម្មតា (Surface Laptop Go: 39.7Wh)
- • ឥតខ្សែ៖ WiFi 6 (802.11ax), Bluetooth 5.1 (Surface Laptop Go: Bluetooth 5.0)
- ប្រព័ន្ធប្រតិបត្តិការ៖ Windows 11 Home (អ្នកប្រើប្រាស់); Windows 11 Pro / Windows 10 Pro (អាជីវកម្ម)
- វិមាត្រ (អ៊ីញ)៖ 10.95 x 8.12 x 0.62 អ៊ីញ
- ទម្ងន់៖ 2.48 ផោន (Surface Laptop Go: 2.45 ផោន)
- តួ៖ អាលុយមីញ៉ូមដែលមានជ័រប៉ូលីកាបូណាត ((30 percent post-consumer recycled content)
- ពណ៌៖ Ice Blue, Sandstone, Platinum, Sage
- តម្លៃ៖ ចាប់ពី 599 ដុល្លារ
ប្រភព៖ PCWorld