Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ
អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន ...

Written by Vichea

06/16/2022

យើងដឹងថាពេលនោះវានឹងមកដល់ ហើយឥឡូវនេះវាមកដល់ហើយ Internet Explorer ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិត (Browser) ដែលធ្លាប់មានពីមុនរបស់ Microsoft បានបញ្ចប់ជីវិតជាផ្លូវការនៅថ្ងៃម្សិលមិញនេះ គឺថ្ងៃពុធ ទី 15 ខែមិថុនា។

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន Chromium ដែលទោះបីជាទំនើបយ៉ាងណាក៏ដោយ តែនៅមិនអាចប្រកួតប្រជែងជាមួយ Google Chrome បានទេ។ សម្រាប់អ្នកដែលប្រើប្រាស់កម្មវិធីផ្តាច់មុខនៅលើ Internet Explorer 11 អ្នកក៏នៅតែអាចចូលប្រើកម្មវិធីទាំងនោះតាមរយៈមុខងារ Internet Explorer របស់ Edge បានដែរ។

ការបញ្ចប់ជីវិតរបស់ Internet Explorer អានមិនមែនជាបញ្ហាសម្រាប់មនុស្សជាច្រើនទេ។ យោងតាម ​​Statcounter សម្រាប់កម្មវិធីរុករកតាមកុំព្យូទ័រនៅទូទាំងពិភពលោក 67% ប្រើ Chrome ក្រោម 10% ប្រើ Safari ហើយជាង 9% ប្រើ Edge ។ Firefox និង Opera គឺជាលេខរៀងបន្ទាប់ពីនោះគឺនៅ 8% និង 3%។ សម្រាប់កម្មវិធីផ្សេងទៀតមានត្រឹមតែជាង 3% ប៉ុណ្ណោះ។

Internet Explorer 2.0 គឺជាកម្មវិធីរុករកដំបូងដែលប្រើឥតគិតថ្លៃ ដែលបានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Windows ហើយវាជាការផ្លាស់ប្តូរដ៏ធំមួយនៅពេលនោះ ដែលស្ទើរតែបញ្ចប់ជីវិតកម្មវិធីរុករកតាមអ៊ីនធឺណិត (Netscape Navigator) ដែលលេចធ្លោពីមុននោះ។ នៅដើមទសវត្សរ៍ឆ្នាំ 2000 មនុស្សជាច្រើនគឺប្រើប្រាស់កម្មវិធី Internet Explorer សម្រាប់ការរុករក ឬអ្នកខ្លះឈានជើងចូលប្រើ Firefox ទៀតផង។ ប៉ុន្តែចាប់ពីពេលដែល Google Chrome ចូលមកកម្មវិធីរុករកជាច្រើនបានបាត់បងអ្នកប្រើប្រាស់ ដោយអ្នកប្រើប្រាស់ហក់មកប្រើ Chrome ជំនួសវិញ ហើយចាប់តាំងពីពេលនោះមក គ្មាននរណាម្នាក់អាចដណ្តើមយកចំណែកទីផ្សាររបស់វាបានទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Microsoft ពិតជាធ្វើការយ៉ាងសកម្មជាមួយកម្មវិធីរុករក Microsoft Edge របស់គេយ៉ាងខ្លាំង ដោយហេតុនេះហើយទើបបច្ចុប្បន្នវាបានទាញយកអ្នកប្រើមកវិញបានខ្លះ។ Edge បានក្លាយជាកម្មវិធីរុករកសម្រាប់ Windows 10 ក្នុងឆ្នាំ 2015 ដូច្នេះហើយ Edge នឹងក្លាយជាអ្នកបន្តវេនពី Internet Explorer ហើយមុខងារមួយចំនួនដែលមានក្នុង IE អ្នកអាចរកវាបានក្នុង Edge ជំនួសវិញ។

ប្រភព៖ PCGamer

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles