Office Lens គឺជាកម្មវិធីមួយដែលសិស្សនិស្សិតគួរតែមាន
ដូច្នេះហើយថ្ងៃនេះ យើងនឹងលើកយកកម្មវិធីមួយដែលមានឈ្មោះ Office Lens ។ យើងជឿថាកម្មវិធីនេះនឹងជួយសម្រួលដល់ការកត់មេរៀនរបស់អ្នក ព្រមទាំងមាន ...

Written by Vichea

05/13/2022

បើនិយាយអំពីជីវិតក្នុងសាលារៀន ឬ សាកលវិទ្យាល័យ ពីមួយម៉ោងទៅមួយម៉ោងលោកគ្រូអ្នកគ្រូរបស់អ្នកទាំងអស់គ្នានឹងកត់មេរៀនជាច្រើនលើក្តារខៀនដែលមានទាំងអក្សរ លេខ និង រូបដ្យាក្រាមជាដើម។ ពេលខ្លះអ្នកនឹងមានអារម្មណ៍មិនចង់កត់ព្រោះឃើញច្រើនពេក ពេលខ្លះចង់ចម្លងចូលសៀវភៅតែចម្លងមិនទាន់ ឬ មិនអាចផ្ដោតអារម្មណ៍ស្ដាប់គ្រូពន្យល់។

ដូច្នេះហើយថ្ងៃនេះ យើងនឹងលើកយកកម្មវិធីមួយដែលមានឈ្មោះ Office Lens ។ យើងជឿថាកម្មវិធីនេះនឹងជួយសម្រួលដល់ការកត់មេរៀនរបស់អ្នក ព្រមទាំងមានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកក្នុងការផ្ដោតអារម្មណ៍ស្ដាប់គ្រូពន្យល់មេរៀនផងដែរ។ អ្វីដែលអ្នកត្រូវធ្វើជាមួយកម្មវិធីនេះគឺដកកាមេរ៉ាទូរស័ព្ទរបស់អ្នកឡើងរួចថតដោយផ្ដោតលើក្តារ ហើយកម្មវិធីនេះនឹងថតយកតែមេរៀនលើក្តារខៀនប៉ុន្នោះវានឹងកាត់ចេញវត្ថុមិនចាំបាច់ចេញទាំងអស់។ 

Office Lens ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​ជា​កម្មវិធី​សម្រាប់​សិស្ស​និស្សិត ដោយ​ជួយ​ធ្វើ​ការ​កត់​ចំណាំ​កាន់​តែ​ងាយ​ស្រួល​។ ជាមួយនឹងសមត្ថភាពក្នុងការថតរូបឯកសារ ក្តារខៀន ទស្សនាវដ្ដី និងឯកសារដែលបានបោះពុម្ពផ្សេងទៀត វានឹងបំប្លែងឯកសារនោះទៅជាអត្ថបទដែលអាចកែសម្រួលបាន និងអាចចែករំលែកបាន ហើយអ្នកអាច doodle លើវា និងចែករំលែកជាមួយអ្នកដទៃបាន។

អ្វី​ដែល​យើង​ចូល​ចិត្ត​បំផុត​អំពី Office Lens គឺប្រសិន​បើ​អ្នក​ថត​រូប​អ្វី​មួយ​នៅ​មុំណា​មួយ កម្មវិធីនេះ​នឹង​តម្រឹម និង​កែ​រូបភាព​ឲ្យ​បង្ហាញ​ដូច​ជា​វា​នៅ​ពី​មុខ​អ្នក​ផ្ទាល់។ ចំណែកឯរឿងពន្លឺមិនល្អ កម្មវិធីនេះក៏មានមុខងារស្វ័យប្រវត្តិដែលលុបពន្លឺចាំង ស្រមោលចេញពីរូបភាពរបស់អ្នក និងអនុញ្ញាតឱ្យអ្នកអានរូបភាពដែលបានថតនោះយ៉ាងងាយស្រួល។

អ្នកអាចរកកម្មវិធីនេះលើប្រព័ន្ធប្រតិបត្តិការ iOS, Android និងប្រព័ន្ធប្រតិបត្តិការសំខាន់ៗផ្សេងទៀត។ Open Lens អាចចូលប្រើបានយ៉ាងទូលំទូលាយ ងាយស្រួលប្រើ និងសន្សំសំចៃពេលវេលាច្រើនក្នុងការសរសេរកំណត់ចំណាំ។

ប្រភព៖ SaveTheStudent, Oxford Summer Course

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា “ស្នើសុំ (Request)” និង “ផ្ញើ(Send)” ដែលត្រូវបានបន្ថែមទៅក្នុង …