ដូចគ្នានឹងGoogle Chrome ដែរMicrosoft Edge (Chromium edition ) ក៏មានភ្ជាប់មកជាមួយនូវការគាំទ្រដល់តាមរយ: Microsoft StoreនិងGoogle Web Store ផងដែរ។បច្ចុប្បន្នក្រុមហ៊ុនMicrosoft និងGoogle កំពុងមមាញឹកក្នុងការកែសំរួលប្រធានជាផ្លូវការនៅក្នុងBrowser ប៉ុន្តែមិនចាំបាច់រង់ចាំសំរាប់ការកែលំអផ្សេងទៀតទេ។ឥឡូវនេះMicrosoft បានចាប់ផ្តើមចេញមុខងារថ្មីមួយដែរអនុញ្ញាតឲ្យអ្នកបង្កើត Themes ផ្ទាល់ខ្លួនរបស់អ្នកឲ្យមានភាពស្រស់ថ្លា។
ក្រុមហ៊ុនMicrosoft បានបន្ថែមមុខងារនេះទៅEdge Canary រួចហើយប៉ុន្តែវាចាំបាច់ត្រូវបើកដំណើរការដោយFlags menu។
បច្ចុប្បន្ននេះឧបករណ៏ប្តូរតាមបំណងថ្មីរបស់Edge អនុញ្ញាតឲ្យអ្នកជ្រើសរើសពណ៍ផ្ទាល់ខ្លូនសម្រាប់របាឧបករណ៏និមិត្តសញ្ញាMicrosoft នៅលើទំព័រផ្ទាំងថ្មីនិងកម្មវិធីរុករក។មុខងារស្រដៀងនេះត្រូវបានបញ្ចូលនៅក្នុងGoogle Chrome ក្រោមProfile Menu ប៉ុន្តែការអនុវត្តរបស់Microsoft ហាក់ដូចជាប្រសើរជាងមុន។
មានជម្រើជាច្រើនដែរត្រូវបានកំណត់ជាមុនសម្រាប់អ្នកដើម្បីជ្រើសរើសប៉ុន្តែក្រុមហ៊ុនMicrosoft ចាប់ផ្តើមធ្វើការលើឧបករណ៏ជ្រើសរើសពណ៍ស្បែកដែលអ្នកនឹងអាចប្រើដើម្បីជ្រើសរើសពណ៍លាំៗពីផ្ទៃឬកម្មវិធីផ្សេងៗ។នៅពេលអនាគតអ្នកអាចជ្រើសរើសមូលដ្ឋានពណ៍ស្បែកនៃរូបភាពហើយក្រុមហ៊ុនMicrosoft នឹងយកចិត្តទុកដាក់លើចំណងចំណូលចិត្តដោយស្វ័យប្រវត្តិ។
ប្រភព៖ livemint
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia