Microsoft កំពុងណែនាំនូវthemesចម្រុះពណ៌ថ្មី សម្រាប់កម្មវិធីEdge browserរបស់ខ្លួននៅសប្តាហ៍នេះ រួមជាមួយរូបតំណាងដែលបានធ្វើបច្ចុប្បន្នភាពនិងមុខងារsleeping tabsថ្មី ដែលធ្វើអោយប្រសើរឡើងនូវbrowser និងប្រតិបត្តិការកុំព្យូទ័រទាំងមូល (PC performance) ។ ដើម្បីអបអរមួយឆ្នាំនៃកម្មវិធី Microsoft Edge ដែលដំណើរការដោយChromium, ហើយអ្នកប្រើប្រាស់ទំាងអស់អាចទាញយកthemesថ្មីនេះពី Edge add-on site។
Themesត្រូវបានបង្កើតដោយមានពណ៌សាមញ្ញៗ រហូតដល់មានពណ៌បែបទាន់សម័យ និងទិដ្ឋភាពផ្សេងៗផងដែរ។ themes ថ្មីទាំងនេះនឹងរួមបញ្ចូលពណ៌នៅលើទំព័រផ្ទាំងថ្មី (tab pages), tabs, address barនិងផ្នែកផ្សេងទៀតនៃកម្មវិធីEdge browser។

ក្រុប៉ុន្តែក្រុមហ៊ុន Microsoft ក៏កំពុងបន្ថែមមុខងារមានប្រយោជន៍មួយចំនួនផងដែរ រួមមានដូចជាមុខងារsleeping tabs ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណើរការរបស់កម្មវិធី។ ម្យ៉ាងទៀត ក្រុមហ៊ុន Microsoft ក៏កំពុងចាប់ផ្តើមដាក់មុខងារថ្មីមួយទៀត សម្រាប់គ្រប់គ្រងពាក្យសម្ងាត់។ កម្មវិធីEdge នឹងចាប់ផ្តើមស្នើលេខសម្ងាត់ដែលមានសុវត្ថិភាពនិងស្មុគស្មាញនៅពេលអ្នកប្រើប្រាស់ចុះឈ្មោះនៅលើគេហទំព័រថ្មីរបស់ខ្លួន ដើម្បីអោយប្រាកដថា ពាក្យសម្ងាត់ទំាងនោះនឹងមិនត្រូវបានលួច ឬមានគេដឹងឡើយ។ អ្វីដែលពិសេសមុខងារថ្មីនៅលើកម្មវិធីEdge នេះនឹងដាស់តឿនប្រសិនបើពាក្យសម្ងាត់របស់អ្នកប្រើប្រាស់បានលេចធ្លាយនៅលើអ៊ីនធឺណិត។ យ៉ាងណាក៏ដោយ មុខងារថ្មីនេះក៏នឹងត្រូវបានបញ្ចេញនូវដើមខែក្រោយផងដែរ សម្រាប់អ្នកប្រើប្រាស់កម្មវិធីEdge Browser។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube